Connect with us

កីឡា

FIFA ពិន័យអតីតប្រធានបាល់ទាត់អេស្ប៉ាញ៣ឆ្នាំមិនឲ្យពាក់ព័ន្ធបាល់ទាត់ករណីថើបកីឡាការិនី

បានផុស

នៅ

លោក Luis Rubiales អតីតប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ (RFEF) ត្រូវបានសហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) ដាក់​ពិន័យ​ឲ្យ​មាន​សកម្មភាព​ពាក់​ព័ន្ធ​កីឡា​បាល់ទាត់​រយៈ​ពេល​៣​ឆ្នាំ បន្ទាប់ពីថើបកីឡាការិនី Jenni Hermoso លើបបូរមាត់ ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ Women’s World Cup នៅទីក្រុងស៊ីដនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rubiales ត្រូវបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់លោក បន្ទាប់ពីការទទួលជ័យជម្នះជាប្រវត្តិសាស្ត្ររបស់​ក្រុម​បាល់ទាត់​នារី​​អេស្ប៉ាញ លើក្រុមអង់គ្លេស កាលពីថ្ងៃទី២០ ខែសីហា នៅកីឡដ្ឋាន Stadium Australia ដែលរួមបញ្ចូលទាំងការចាប់ដៃជើងក្នុងកាយវិការជ័យជម្នះក្នុងតំណែងជាប្រធាន។

លោកត្រូវបានផ្អាកជាបណ្ដោះអាសន្នរយៈពេល​៩០ថ្ងៃ ដោយស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក នៅថ្ងៃទី២៦ ខែសីហា នៅពេលលោកប្រឆាំងនឹងការអំពាវនាវឱ្យឈរឈ្មោះជាប្រធាន RFEF ហើយបានអះអាងថា លោក​ជាជនរងគ្រោះនៃ “រឿងនេះ” មុនពេលលាលែងពីតំណែងនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍នៅថ្ងៃទី១០ ខែកញ្ញា។

គណៈកម្មការ​វិន័យរបស់ FIFA បានប្រកាសនៅថ្ងៃ​ទី​៣១ ខែ​តុលា​ថា ខ្លួនបានហាមឃាត់ Rubiales រាល់សកម្មភាព​ពាក់​ព័ន្ធ​នឹងកីឡាបាល់ទាត់ក្នុងកម្រិតជាតិ និងអន្តរជាតិរយៈពេល ៣ឆ្នាំ ដោយលើកឡើងពីការបំពានលើមាត្រា១៣ នៃក្រមវិន័យរបស់ FIFA ដែលគ្របដណ្តប់លើអាកប្បកិរិយាប្រមាថ និងការរំលោភលើគោលការណ៍នៃការលេងដោយយុត្តិធម៌។

ការសម្រេចចិត្តពេញលេញនឹង​ត្រូវបោះពុម្ព​ផ្សាយ​ ប្រសិនបើមិន​​មាន​សំណើរ​បដិសេធ​ពី​លោក​ Rubiales ក្នុងរយៈពេល​១០ថ្ងៃ ហើយលោកមានសិទ្ធិ​ប្តឹង​ជំទាស់​ទៅ​​គណៈកម្មការ​បណ្តឹងឧទ្ធរណ៍របស់ FIFA។

ដំណើរការផ្លូវច្បាប់កំពុងបន្តនៅក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពី Hermoso បានដាក់ពាក្យបណ្តឹងជុំវិញការថើបដោយមិនមានការយល់ព្រម។

កីឡាករអេស្បាញ​៣​នាក់គឺ Alexia Putellas, Irene Paredes និង Misa Rodríguez បានផ្តល់សក្ខីកម្មថា Rubiales បានគាបសង្កត់ Hermoso ឱ្យបង្ហាញពីភាពត្រឹមត្រូវនៃការថើបជាសាធារណៈ។ Rubiales បដិសេធការចោទប្រកាន់ពីការរំលោភផ្លូវភេទ និងការបង្ខិតបង្ខំផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ reuters.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង១ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម