Connect with us

ព័ត៌មានជាតិ

ដេប៉ូមួយ​បង្ហើប​តម្លៃ​ជី​កសិកម្ម​ ស្របពេល​​ចូល​​រដូវចេញ​វស្សា​កសិករ​នាំ​គ្នា​ធ្វើ​ស្រែប្រាំង​

បានផុស

នៅ

​ម្ចាស់​ដេ​ប៉ូ​​លក់ជីថ្នាំ​កសិកម្ម​​រស់នៅ​ភូមិ​ប្រលូង ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹង​ថា ជីកសិកម្មពេលនេះ​មានតម្លៃ​ធូរ​ដូចជាប្រភេទ​ជី​បេឬជីសរីរាង្គ។

ជី​មួយបេទម្ងន់ ៥០ គីឡូ តម្លៃ ១៥០ ០០០ រៀលទៅ ១៧០ ០០០ រៀល។ ចំពោះតម្លៃថ្នាំកសិកម្មវិញអាស្រ័យទៅតាម​ក្រុមហ៊ុន។

ម្ចាស់​ដេប៉ូឈ្មោះ ហ៊ា អូន លក់​ជី​ថ្នាំកសិកម្ម​នៅ​ភូមិប្រលូង​បាន​ឲ្យ​ដឹង​ថា ឆ្នាំនេះគាត់លក់ជីកសិកម្មនិងប្រភេទថ្នាំកសិកម្មដាច់ច្រើន​ជាងរាល់ឆ្នាំព្រោះជីមានតម្លៃធូរ ស្របពេល​ចេញវស្សាប្រជាកសិករមួយចំនួនដែល​រស់នៅតាមតំបន់ទំនាប​ច្រើនធ្វើដំណាំស្រូវប្រាំង។

បើតាមការ​ឲ្យ​ដឹង​របស់កសិករ ជី​កសិកម្មបានធ្លាក់ថ្លៃតាំង​​ពីរដូវកាល​បោះឆ្នោត​។ ដោយ​ជី​កសិកម្មកម្រិត​លេខ​មួយ​បានធ្លាក់ថ្លៃ​ពីមុន​​​ ១ បេ (៥០ គីឡូក្រាម) ជាង ២០ ម៉ឺន​រៀល បច្ចុប្បន្ន​នៅ​​​ជាង​ ១៧ ម៉ឺន​រៀល​​ថោក​ជាង​លើក​មុន។ ចំណែក​​ថ្នាំ​កសិកម្ម​វិញ​ក៏​មាន​តម្លៃ​ធូរ​ជាង​មុន​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករ​ឈ្មោះ អឿន ដែល​រស់នៅភូមិប្រលូង ស្រុកព្រែកប្រសព្វខេត្តក្រចេះបានរៀបរាប់ប្រាប់ថា គាត់ធ្វើស្រែទាំងពីររដូវទាំង​ប្រាំងនិងវស្សា។ ទាក់​ទង​តម្លៃ​ជី​កសិកម្ម​ឆ្នាំ​នេះ​ កសិករ​រូប​នេះប្រាប់​ថា​មិនមានការប្រែប្រួល​តម្លៃច្រើន​ទេ ដែល​ធ្វើ​ឲ្យ​កសិករ​មានលទ្ធភាព​ទិញ​យ​ក​មកប្រើប្រាស់លើដំណាំ​កសិកម្ម។

បុរសចំណាស់​ម្នាក់ឈ្មោះញឹម ដែល​រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នាដែល​ប្រកប​មុខរបរធ្វើស្រែដែរនោះ​ប្រាប់ថា គាត់ប្រើ​ជីអុយរេដែល​មានតម្លៃ ១៥០ ០០០ រៀល ក្នុងមួយបេ បន្ទាប់មកប្រើជី NPK ដែលមានតម្លៃ ១៧០ ០០០ រៀល។ បុរស​រូប​នេះ​ត្រូ​វ​ប្រើ​ជី​ក្នុង ១ ហិក​តា ២ បេរ ដោយសារតែឆ្នាំទៅគាត់ប្រមូលផលស្រូវបានច្រើនហើយស្រូវមានទីផ្សារល្អធ្វើ​ឲ្យ​គាត់ចំនេញបានច្រើន។

ចំពោះជីកសិកម្មបុរស​រូប​នេះ​ប្រាប់​ថា បើ​​អាច​ចុះនៅសល់ ១ បេចន្លោះពី ៧០ ០០០ រៀលទៅ ១០០ ០០០ រៀល​អាចធ្វើ​ឲ្យ​គាត់ចំនេញកាន់តែច្រើន។

យ៉ាងណាមិញ ចំពោះថ្នាំប្រើប្រាស់ទៅលើដំណាំស្រូវនិងដំណាំផ្សេងទៀតកសិករ​​រូប​បនេះប្រាប់​​ថា​នៅតែ​មានតម្លៃថ្លៃដូចជា ថ្នាំស្មៅនិងថ្នាំដង្កូវជាដើម៕

អត្ថបទ៖ លី រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម