Connect with us

ជីវិតកម្សាន្ដ

ក្រោយស្ងប់ភាពចម្រូងចម្រាសនៅចិន ២ប្រេនលំដាប់​ពិភពលោក ងាកមករក Lisa វិញ

បានផុស

នៅ

បន្ទាប់ពីគណនី Weibo ផ្លូវការរបស់ Lisa សមាជិកក្រុម BLACKPINK ត្រូវបានលុប វាបង្កឲ្យឲ្យមានពាក្យចចាមអារ៉ាមថា តារាស្រីរូបនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសចិន ក្រោយមានភាពចម្រូងចម្រាសជុំវិញការសម្តែងរបស់នាងនៅលើ Crazy Horse ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពេលមានកង្វល់ផ្សេងៗ អ្នកលេងអ៊ីនធឺណិតក៏បានកត់សម្គាល់ផងដែរថា Celine និង Bvlgari ជាម៉ាកយីហោពិភពលោកពីរ​ ដែល Lisa ទទួលបានតំណែងជាទូតសុឆន្ទៈនៃម៉ាកយីហោសកលនោះ ក៏បានលុបរូបថតរបស់នាងចេញពីគណនី Weibo ផ្លូវការរបស់ពួកគេផងដែរ។ ទស្សនិកជន​ជា​ច្រើន​ជឿ​ថា សូម្បី​ម៉ាក​យីហោ​ទាំង​ពីរ​បែរ​ខ្នង​ដាក់​សមាជិក BLACKPINK បន្ទាប់​ពី​បញ្ហា​ទាំង​នេះ។

ទន្ទឹមនឹងនោះ អ្នកគាំទ្រជាច្រើនជឿថា វិសោធនកម្មរបស់ Celine និង Bvlgari គឺជាវិធានការបណ្ដោះអាសន្នដើម្បីចៀសវាងការរិះគន់ពីទីផ្សារប្រទេសចិន។ Celine ថ្មីៗនេះបានចាប់ផ្តើមយុទ្ធនាការសំលៀកបំពាក់ជាសកលជាមួយ Lisa នេះជាយុទ្ធនាការដំបូងបន្ទាប់ពីធ្វើការជាមួយគ្នាអស់រយៈពេល ៤ ឆ្នាំ គេដឹងថាផ្ទាំងប៉ាណូធំៗកំពុងលេចចេញជាបណ្តើរៗជុំវិញពិភពលោក ដោយចាប់ផ្តើមនៅប្រទេសថៃ និងកូរ៉េខាងត្បូង អ្នកគាំទ្រជឿថា Lisa នឹងបន្តនៅជាមួយ Celine និង Bvlgari ជាពិសេសនៅពេលដែលម៉ាកទាំងពីរ ស្ថិតក្រោម LVMH ដែលជាក្រុមគ្រួសាររបស់មិត្តជិតស្និទ្ធរបស់ Lisa ។

ទោះជាយ៉ាងណាក៏ដោយ នៅយប់ថ្ងៃទី ០១ ខែវិច្ឆិកា (ម៉ោងនៅកូរ៉េ) គណនី Instagram សកលរបស់ Bvlgari បានលុបរូបថតមួយចំនួនរបស់ Lisa ចេញ។ នាយកប្រតិបត្តិនៃក្រុមហ៊ុន Jean-Christophe Babin ក៏បានលុបរូបថតដែលថតជាមួយសមាជិក BLACKPINK ផងដែរ។

ដូច្នេះហើយ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន កំពុងតែស្មានថា Lisa ប្រហែលជាកុងត្រារបស់នាងជាមួយម៉ាកនេះផុតកំណត់ហើយឬនៅ? ប៉ុន្តែពីរប្រេននេះនឹងប្រាកដណាស់ថារកសមាជិកក្រុម BLACKPINK រូបនេះឆាប់ៗមិនខាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖G-Dragon បង្ហោះធម៌​អប់រំចិត្ត ក្រោយជួបរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម