ព័ត៍មានទាន់​ហេតុការណ៏
Search

​រដ្ឋមន្ត្រី​អ៊ីរ៉ង់ ធ្វើការ​ព្រមាន​អា​រ៉ាប៊ី​សា​អ៊ូ​ឌី​ត បន្ទាប់ពី​សមរភូមិ​អត្ថាធិប្បាយ​

​អ៊ីរ៉ង់ នឹង​បើក​ការ​វាយបក​វិញ ទៅលើ​តំបន់​អារ៉ាប៊ី​សា​អ៊ូ​ឌី​ត ដោយ​លើកលែងតែ​ទីកន្លែង​ពិសិដ្ឋ​របស់​ឥស្លាម​តែប៉ុណ្ណោះ ប្រសិនបើ​រាជាណាចក្រ​នេះ ប្រព្រឹត្ត​នូវ​អ្វី​ដែលជា​រឿង​ល្ងង់ខ្លៅ​។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​នៃ​រដ្ឋាភិបាល​ក្រុង T ehran ត្រូវបាន​កត់ត្រា​សម្ដី​និយាយ​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ព្រះអង្គម្ចាស់​មកុដ​រាជមួយអង្គ​បាន​គំរាម ​ធ្វើ​ឲ្យ​កើត​សមរភូមិ​ប្រយុទ្ធ​ទៅកាន់​ប្រទេស​អ៊ីរ៉ង់ ​នោះ​។

​​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អ៊ីរ៉ង់ លោក Hossein Dehgan ត្រូវបាន​កត់ត្រា​ពាក្យសម្តីនិយាយ ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ពាក់កណ្តាល​របស់​រដ្ឋ Tasnim News Agency ថា ប្រសិនបើ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ប្រព្រឹត្ត​នូវ​អ្វីដែល​ល្ងង់ខ្លៅ​នោះ យើង​នឹង​លើកលែង​(​ការវាយប្រហារ​)​តែ​ក្រុង Mecca and Medina តែប៉ុណ្ណោះ​។

​​លោក​និយាយ​ជា​ភាសា​អា​រ៉ាប់ ​តាម​កញ្ចក់​ទូរទស្សន៍ Al-Manar TV ដោយ​អធិប្បាយ​ទៅលើ​ការកត់សម្គាល់​ដោយ​ព្រះអង្គម្ចាស់​មកុដ​រាជ Mohammed Bin Salman ដែល​ទ្រង់​មានបន្ទូល​កាលពី​ថ្ងៃ​អង្គារ ចំពោះ​ឥទ្ធិពល​រវាង​រាជាណាចក្រ​ប្រកាន់​សាសនា​មូ​ស្លីម​និកាយ​ស៊ុន​នី ​និង​ក្រុម​បដិវត្តន៍​ស៊ី​អ៊ីតទេវាធិបតេយ្យ (Shi’it Theo Cracy) ដោយ​លើកឡើងថា សមរភូមិ​កើតមាន​នៅក្នុង​ប្រទេស​​អ៊ីរ៉ង់ មិនមែន​នៅក្នុង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នោះឡើយ​៕