Connect with us

ព័ត៌មានជាតិ

យោធាខេត្តកំពង់ឆ្នាំង ធ្វើលំហាត់សង្គ្រោះគ្រោះមហន្តរាយនៅលើផ្ទៃទឹក

បានផុស

នៅ

នៅព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង បានធ្វើលំហាត់យុទ្ធវិធីសង្គ្រោះគ្រោះមហន្តរាយធម្មជាតិផ្សេងៗនៅលើផ្ទៃទឹក ដើម្បីពង្រឹងសមត្ថភាពរបស់កងកម្លាំងសង្គ្រោះ នៅពេលមានហេតុការណ៍ ឬគ្រោះមហន្តរាយធម្មជាតិណាមួយកើតឡើងលើផ្ទៃទឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លំហាត់សង្គ្រោះនេះ បានធ្វើឡើងក្រោមវត្តមានដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងមានការចូលរួមពីមេបញ្ជាការរង កងរាជអាវុធហត្ថ ស្នងការរង អភិបាលរងក្រុង និងនាយទាហានរង និងពលទាហាន ខណៈក្នុងលំហាត់នេះ បានប្រើរថយន្តយោធា ៧គ្រឿង រថយន្តសង្គ្រោះ ២គ្រឿង និងកាណូត ១០គ្រឿង។

បើតាមលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ការធ្វើលំហាត់យុទ្ធវិធីសង្គ្រោះគ្រោះមហន្តរាយដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ដែលកើតឡើង នៅលើផ្ទៃទឹកនាពេលនេះ គឺដើម្បីពង្រឹងលើសមត្ថភាពកងកម្លាំងសង្គ្រោះ នៅពេលដែលហេតុការណ៍ណាមួយកើតឡើងនៅលើផ្ទៃទឹក។ លោកមេបញ្ជាការ លើកឡើងថា នេះគឺជាលើកទីមួយហើយ ដែលតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បើកលំហាត់នេះ ដែលជាយុទ្ធនាការសង្គ្រោះបន្ទាន់ សំដៅធ្វើយ៉ាងណាឱ្យបានរហ័សទាន់ពេលវេលា ក៏ដូចជាការសាកល្បងនូវទូក កាណូត ដែលអង្គភាពទទួលបានពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីការងារសង្គម និងការងារជួយសង្គ្រោះនូវគ្រោះធម្មជាតិផ្សេងៗ កើតឡើងជាយថាហេតុ។

ស្ថិតក្នុងឱកាសនោះ លោកមេបញ្ជាការ ក៏បានថ្លែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលអនុវត្តបានតាមខ្លឹមសារមេរៀន ដែលបានសិក្សានៅឆ្នាំនេះបានយ៉ាងល្អប្រសើរ ជាពិសេសយុទ្ធវិធីសង្គ្រោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងនៅលើផ្ទៃទឹក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៨ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២២ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤៦ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម