Connect with us

ព័ត៌មានជាតិ

បិទវត្តពោធិ៍លង្កាជាបណ្ដោះអាសន្ន បន្ទាប់ពីព្រះសង្ឃបង្កើតជម្លោះគ្នាជាច្រើនឆ្នាំមកហើយ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះសង្ឃ១៤០អង្គ រួមទាំងតាជី យាយជី និងក្មេងវត្ត ដែលគង់ និងស្នាក់នៅវត្តពោធិ៍លង្កា ហៅវត្តលើ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ និងមន្ត្រីសង្ឃនៅក្នុងខេត្ត បណ្តេញចេញទាំងអស់។ នេះបើយោងតាមសេចក្តីសម្រេចរបស់គណៈសង្ឃនាយកនៃកម្ពុជា ដែលឡាយព្រះហស្ថលេខាដោយសម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចបិតវត្ត និងបណ្ដេញព្រះសង្ឃ យាយជី តាជី និងក្មេងវត្ត នៅពេលនេះ ក្រោយពេលដែលមានរឿងរ៉ាវចម្រូង ចម្រាស់រវាងព្រះសង្ឃ និងព្រះសង្ឃ ចែកគ្នាជាពីរបក្ខ ដោយបក្ខមួយជារបស់ព្រះគ្រូចៅអធិការ មានព្រះនាម កែវ ខូយ និងបក្ខមួយទៀត ក្រោមការដឹកនាំរបស់ព្រះសង្ឃដែលមានព្រះនាម ពេជ្រ ដេវីត។ ជម្លោះកាច់កុងដណ្ដើមអំណាចគ្នាជាង១០ឆ្នាំមកហើយ តែមិនអាចសម្របសម្រួលគ្នាបាន ទើបគណៈសង្ឃ សម្រេចរំសាយព្រះសង្ឃដែលគង់នៅក្នុងវត្តនេះឱ្យទៅគង់នៅវត្តផ្សេងៗពីគ្នា។

ប្រភពព័ត៌មាន បានឱ្យដឹងថា ព្រះគ្រូចៅអធិការ ព្រះនាម កែវ ខូយ បានគង់ធ្វើជាព្រះគ្រូចៅអធិការ តាំងពីឆ្នាំ៩០ជាង ចំណែកឯព្រះសង្ឃព្រះនាម ពេជ្រ ដេវីត ទើបតែមកគង់ក្រោយព្រះអង្គ ហើយធ្លាប់បានបង្កបញ្ហាជាច្រើន ដូចជា សេពគ្រឿងស្រវឹង សេពគ្រឿងញៀន ជាដើម រហូតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងផ្សឹកម្ដងរួចទៅហើយ។

ក្រោយមក ព្រះសង្ឃ ពេជ្រ ដេវីត បានបួសជាព្រះសង្ឃសាជាថ្មី ហើយមានពុទ្ធបរិស័ទមួយចំនួនគាំទ្រដង្ហែលោកមកគង់ នៅវត្តពោធិ៍លង្កាដដែលនេះ ដែលជាហេតុនាំឱ្យទាំងដំបៅចាស់ និងដំបៅថ្មី បានរីករាលដាលកើតជាមហារីក ឈានមក ដល់ថ្ងៃវះកាត់ ដោយធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ តាជីយាយជី និងក្មេងវត្តមួយចំនួន ដែលមិនបានរួមចំណែកក្នុងជម្លោះដ៏រ៉ាំរៃនេះ។

ពាក់ព័ន្ធនឹងការបិទវត្តពោធិ៍លង្កានេះ ត្រូវបានពលរដ្ឋ ដែលនៅជិតវត្ត សម្តែងនូវការសាទរយ៉ាងខ្លាំង ពីព្រោះព្រះសង្ឃនៅក្នុងវត្តនេះ បានបង្កើតបក្ខពួក និងតែងតែបង្កជម្លោះនៅក្នុងវត្តជាហូរហែរជាយូរឆ្នាំមកហើយ។ ពលរដ្ឋ រំពឹងថា ចំណាត់ការរបស់គណៈសង្ឃនាយក និងគណៈសង្ឃខេត្តនេះ នឹងប្រែក្លាយទីអារាមមួយនេះឱ្យក្លាយជាទីកន្លែងគោរពសក្ការៈរបស់ពុទ្ធបរិស័ទឡើងវិញ៕ ដោយ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម