Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានិត ប្រាប់កងកម្លាំងប្រយ័ត្នចំពោះការចែកចាយព័ត៌មានដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ

បានផុស

នៅ

នៅចំពោះមុខកងកម្លាំងប្រដាប់អាវុធ, ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានប្រាប់ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរក្សាការសម្ងាត់របស់អង្គភាព និងត្រូវប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតចំពោះការចែកចាយ ឬផ្សព្វផ្សាយព័ត៌មាននានា ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទិសទី៣ និងទិសទី៤ នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែវិច្ឆិកា ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងដូច្នេះថា៖ «ក្នុងនាមជាយោធា និងជាកងកម្លាំងប្រដាប់អាវុធ ត្រូវតែគោរពបទបញ្ជា និងវិន័យ ដោយរក្សារការសម្ងាត់យោធា មិនថា ទីតាំងមូលដ្ឋានកងទ័ព ផែនទី សកម្មភាពយោធា ឬសព្វាវុធ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចែករំលែកផ្សព្វផ្សាយព័ត៌មាន ដែលអាចជះឥទ្ធិពលខ្ពស់ដល់សន្តិសុខជាតិ»។

ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានលើកឡើងនូវការបន្តជំរុញកំណែទម្រង់ស៊ីជម្រៅលើវិស័យការពារជាតិ តាមរយៈការធ្វើទំនើបកម្មយោធា បង្កើនសមត្ថភាព កាយសម្បទាកងកម្លាំងឱ្យបានរឹងមាំ ជាពិសេសមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឆាំងទប់ស្កាត់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យជះឥទ្ធិពលមិនល្អដល់សន្តិសុខជាតិ។ ឯកឧត្តម បន្តថា កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវត្រៀមខ្លួនឱ្យរួចជាស្រេចចំពោះការចូលរួមចំណែកថែរក្សាសុខសន្តិភាពដែលមានស្រាប់ឱ្យបានគង់វង្ស ជាពិសេសចូលរួមថែរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានណែនាំដល់ថ្នាក់ដឹកនាំអង្គភាពនីមួយៗ ត្រូវគិតគូរជាប្រចាំលើការបណ្តុះបណ្តាលអ្នកមានឆន្ទៈ មានសមត្ថភាព និងការទទួលខុសត្រូវខ្ពស់សម្រាប់បន្តវេន ចូលរួមអនុវត្តកិច្ចការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍអង្គភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក បានសម្ដែងការអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសន្តិភាព និងអធិបតេយ្យជាតិ ជាពិសេសចូលរួមជួយប្រជាជននៅគ្រប់កាលៈទេសៈ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់បណ្តាថ្នាក់ដឹកនាំអង្គភាពគ្រប់ជាន់ថ្នាក់ចំពោះការខិតខំប្រឹងប្រែងអភិវឌ្ឍន៍អង្គភាព និងយកចិត្តទុកដាក់ដល់ជីវភាពរបស់កងកម្លាំង ជាពិសេសការបង្កើនកិច្ចសហការជាមួយកងកម្លាំងប្រទេសជិតខាង ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅតាមបណ្តោយព្រំដែន ប្រែក្លាយតំបន់ព្រំដែន ជាតំបន់អភិវឌ្ឍន៍ និងជាព្រំដែនសន្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម