Connect with us

ជីវិតកម្សាន្ដ

យុវជនល្ខោនខោលកម្ពុជា នាំយក”ល្ខោនខោលខ្មែរ” ទៅសម្ដែងលើឆាកអន្តរជាតិ នាប្រទេសឥណ្ឌូណេស៊ី

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុម​យុវជន​ល្ខោន​ខោល​កម្ពុជា​បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​ដើម្បី​ចូលរួម​​សម្ដែង “ល្ខោន​ខោល​ខ្មែរ” នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ទីក្រុង​សូឡូ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី​។ នេះ​បើ​យោង​តាម​​ការ​បញ្ជាក់​​នៅ​​លើ​ផេក​ផ្លូវការ​យុវជន​ល្ខោន​ខោល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​បាន​ឲ្យ​​ដឹង​ដោយ​ខ្លី​ដូច្នេះ​ថា ជម្រាប​លា​ពុក​ម៉ែ​បងប្អូន​ យើង​ខ្ញុំ​ទាំង ៦រូប​​រៀប​ចំ​ចេញ​​ដំណើរ​​ទៅ​សម្តែង ល្ខោនខោល នៅ​ទី​ក្រុង សូឡូ នៃ​ប្រទេស​ឥណ្ឌូណេស៊ី។ ល្ខោន​ខោល​​ខ្មែរ​លើ​ឆាក​អន្តរជាតិ​រួមគ្នា​​ជ្រោមជ្រែង​ភាព​ថ្កុំថ្កើង​នៃ​​វប្បធម៌​រយីង។

លោក ម៉ូ ខុន ច័ន្ទសិទ្ធិការ្យ ប្រធាន​យុវជន​ល្ខោនខោល​កម្ពុជា​​បាន​បញ្ជាក់​បន្ថែម​ប្រាប់ “កម្ពុជាថ្មី ” តាម​ទូរស័ព្ទ​​នៅ​ព្រឹក​​ថ្ងៃទី១៥ ខែ​វិច្ឆិកា​ នេះ​ថា​ក្រុម​យុវជន​ល្ខោនខោល​ដែល​មាន​គ្នា ៦នាក់​នេះ នឹង ត្រូវ​សម្តែង​រយៈ​ពេល ២ថ្ងៃ ពោល​គឺ​ចាប់​ពីថ្ងៃទី១៧ ដល់១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្រាប់​ការ​ចេញ​សម្តែង​ល្ខោន​​ខោល​នេះ​គឺ ទទួល​បាន​ការ​ផ្តល់​កិត្តិយស​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​តំណាង​ឲ្យ​ប្រទេស​កម្ពុជា។

លោក​បន្ថែម​ថា ក្រុម​យុវជន “ល្ខោន​ខោល​កម្ពុជា” នឹង​ត្រូវ​ចូលរួម​សម្តែង​នៅ​ក្នុង​កម្មវិធី International M ask Festival នៅ​ទីក្រុង​សូឡូ ប្រទេស​ឥណ្ឌូណេស៊ី ដែល​ត្រៀម​លើក​យក​ល្ខោនខោល​ឈុត “ចម្បាំង​ទូភី”។ លោក​រំពឹង​ថា​នឹង​ទទួល​បាន​​ការគាំទ្រ និង​ជោគជ័យ​ក្នុង​សម្តែង​លើ​​ឆាក​អន្តរជាតិ។

ល្ខោនខោល​ គឺជា​ប្រភេទ​ល្ខោន​យ៉ាង​ចំណាស់​មួយ​ក្នុង​ចំណោម​ទម្រង់​សិល្ប​ទស្សនីយភាព​នៅ​កម្ពុជា​ដែល​មាននៅ​ដើម​សម័យ​អង្គរ​។ គេ​ជឿ​​ថា​ល្ខោន​ដែល​ពាក់​មុខ​ខ្មុក​សម្ដែង​នេះ​កើត​ឡើង​នា​អំឡុង​សតវត្ស​ទី​៩ ដោយ​សំអាង​លើ​ចម្លាក់​នៅ​ជ​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​។

ល្ខោន​​ខោល​ត្រូវ​​បាន​​ចុះ​បញ្ជី​នា​​អំឡុង​នៃ​សម័យ​ប្រជុំ​លើក​ទី១៣ នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ អរូបី នៃ​មនុស្ស​ជាតិ​ត្រូវ​​ការ​សង្គ្រោះ​បន្ទាន់​នៅ​ថ្ងៃ​​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០១៨៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៣ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម