Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិបត្តិការបណ្ដើរ អ៊ីស្រាអែលបញ្ជូនសម្ភារជំនួយឱ្យមន្ទីរពេទ្យធំហ្គាហ្សាបណ្ដើរ

បានផុស

នៅ

កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ទាហានអ៊ីស្រាអែលបានវាយចូលទៅក្នុងមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្គាហ្សា ហើយកំពុងឆែកបន្ទប់ក្នុងអគារ និងបន្ទប់ក្រោមដី ដើម្បីស្វែងរកក្រុមហាម៉ាស ខណៈក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងអ្នកជំងឺប្រមាណ ៣,០០០នាក់ ហាក់គ្មានសង្ឃឹមអាចចាកចេញនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរពេទ្យ Al Shifa នៅទីក្រុងហ្គាហ្សា បានក្លាយជាគោលដៅសំខាន់នៃប្រតិបត្តិការជើងគោក ដោយកងកម្លាំងអ៊ីស្រាអែល ព្រោះតែជឿជាក់ថា ស្នាក់ការកណ្តាលរបស់ក្រុមយុទ្ធជនហាម៉ាស គឺនៅក្នុងផ្លូវរូងក្រោមដីនៃមន្ទីរពេទ្យនេះ ប៉ុន្តែក្រុមហាម៉ាសបដិសេធ។

អ៊ីស្រាអែលបញ្ចប់ការឡោមព័ទ្ធ ដោយចូលលុកលុយទៅដល់ខាងក្នុងមន្ទីរពេទ្យប្រតិបត្តិការ ដើម្បីស្វែងរកសត្រូវ ប៉ុន្តែនៅតែមិនទាន់មានតម្រុយនៅឡើយទេ។ មុនកងទ័ពអ៊ីស្រាអែលចូលដល់ខាងក្នុង ពួកគេបានសម្លាប់អ្នកប្រយុទ្ធនៅច្រកទ្វារមន្ទីរពេទ្យមួយចំនួនផងដែរ។ យ៉ាងណាមិញ កងទ័ពបាននាំយកសម្ភារៈពេទ្យសម្រាប់អ្នកនៅខាងក្នុង ដើម្បីផ្គត់ផ្គង់សម្ភព អាហារទារក និងឧបករណ៍ថែទាំអ្នកជំងឺ ដែលនាំចូលដោយរថក្រោះ IDF ។

ទោះយ៉ាងណា ស្ថានភាពហាក់មិនល្អឡើយ ព្រោះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិតវះកាត់លោក Ahmed El Mohallalati បានប្រាប់ថា បុគ្គលិកសុខាភិបាល រួមទាំងអ្នកជំងឺមួយចំនួនកំពុងលាក់ខ្លួន ដោយសារភ័យខ្លាចទ័ពអ៊ីស្រាអែល៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ កងទ័ពអ៊ីស្រាអែល បើកប្រតិបត្តិការ វាយលុកចូលមន្ទីរពេទ្យធំ នៅ ហ្គាហ្សា ហើយ!

ចុចអាន៖ Aljazeera៖ កងទ័ពអ៊ីស្រាអែល សួរចម្លើយគ្រូពេទ្យ និងអ្នកជំងឺ ម្នាក់ម្តងៗ នៅហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម