Connect with us

កីឡា

Man City កាន់តែលំបាកពេលជួប Liverpool ខណៈកីឡាករសំខាន់ៗរបួស

បានផុស

នៅ

ក្លិប Manchester City កំពុងជួបវិបត្តិកីឡាករសំខាន់ៗរបួស ក្រោយពេលពួកគេចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិ​ដែល​បាន​ក្លាយ​ជាបន្ទុកធ្ងន់សម្រាប់​ក្លិប​នៅ​​ពេល​ត្រូវជួបក្រុម​ខ្លាំង Liverpool ចុង​សប្ដាហ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Man City នៅតែធ្វើបានល្អក្នុងការប្រកួត Premier League ទោះបីអវត្តមានកីឡាករសំខាន់ដូចជាកីឡារ Kevin De Bruyne, Jonh Stone និង Sergio Gomez’s ក៏ដោយ ប៉ុន្តែ​ការប្រកួតសប្ដាហ៍ទី១៣ ពួក​គេ​កាន់​តែ​ជួប​ផល​លំបាក​ខ្លាំង​ថែម​ទផត​ពី​សមាជិកសំខាន់ៗបន្តមានរបួស។

តារា​ឆ្នើម​ម្នាក់​ដែល​អាច​នឹង​អវត្តមាន​ Erling Haaland ជាម៉ាស៊ីនរកគ្រាប់ប្រចាំក្លិបមេឃខៀវ។ ខ្សែប្រយុទ្ធ​វ័យ២៣ឆ្នាំ ​បានរបួស​កជើង​ក្នុង​ការ​ប្រកួត​របស់​ជម្រើស​​ជាតិ​​ន័រវេស ជា​មួយ​ស្កុតឡែន បញ្ចប់ដោយ​លទ្ធផល ៣-៣។

អ្នកចាំទី Ederson បាន​រងរបួសកជើងក្នុងចុងម៉ោងពេល Man City ស្មើគ្នា ៤-៤ ជា​មួយ​ Chelsea ដែល​ជា​​ហេតុផល​ធ្វើ​ឲ្យ​រូបគេដកខ្លួន​ពី​ក្រុម​ជម្រើស​ជាតិប្រេស៊ីល។ ប្រសិនបើកីឡាករទាំង២មិន​អាច​ជា​សះ​ស្បើយ​ទាន់​ពេល​វេលា Man City ត្រូវរៀបចំផែនការថ្មីសម្រាប់​ស្វែង​រក​​៣ពិន្ទុ​​ពី Liverpool។

អ្នកចាំទី Stefan Ortega នឹង​ជំនួស Ederson សប្ដាហ៍នេះ។ លោក Pep Guardiola អាច​ប្រើ​ទម្រង់ ៣-២-៤-១ ដោយ​មាន​​កីឡាករ Ake ខ្សែការពារ​៣​នាក់មាន Kyle Walker, Ruben Dias និង Josko Gvardiol។ កីឡាករ Nunes, Kovacic ខ្សែការពារ Manuel Akanji អាចលេងជាខ្សែបម្រើការពារជាមួយ Rodri ម្តងទៀត។ កីឡាករ Phil Foden និង Jeremy Doku អាច​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​​ស្លាប​ដោយ​មាន​ Jack Grealish អាចជាប់​ជម្រើស​១១នាក់​ដំបូង​ចាប់​ដៃ​គូ Bernardo Silva ក្នុង​តួនាទី​កណ្តាល៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Talksport

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម