ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្តេច​តេ​ជោ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​នៅ​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ​ ៖ ​នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​ឧសភា នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

សម្ដេច​តេ​ជោ​បាន​សរសេរ​ក្នុង​ហ្វេសប៊ុក​​ថា ព្រឹក​នេះ ខ្ញុំ​កំពុង​ធ្វើដំណើរ​ទៅកាន់​ខេត្ត​កំពង់ស្ពឺ ដើម្បី​ជួប​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់​អាវុធ​ បន្ទាប់ពី​អាក់ខាន​ដោយ​សុខភាព​កាលពី​ថ្ងៃទី​៤ ខែឧសភា​២០១៧។

សម្តេច​បាន​មានប្រសាសន៍ថា​ ទៅ​យឺត​ប្រសើរ​ជាង​មិនបាន​ទៅ​ខ្ញុំ​ត្រូវ​ទៅ​ជួប​បងប្អូន​តាម​ការគ្រោង​ទុក បើទោះបីជា​ខ្ញុំ​ទើប​មកពី​ប្រទេស​ចិន​យប់​មិញ​នេះ​ក៏ដោយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684