ព័ត៍មានទាន់​ហេតុការណ៏
Search

OPPO ដាក់​សម្ភោ​ធ​ម៉ូ​ដែល​F3 , F3 Plus អ្នកឯកទេស​ Selfie​ ដែល​បំពាក់​ដោយ​កាមេរ៉ា​មុខ​ភ្លោះ​

​ភ្នំពេញ​ ៖ ក្រុមហ៊ុន​ OPPO នៅ​ប្រទេស​កម្ពុជា ​បានធ្វើការ​សម្ភោ​ធ​នូវ ផលិតផល​ពីរ​ម៉ូ​ដែល គឺ​OPPO F3 និង​ OPPO F3 Plus​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ​កាលពី​រាត្រី​ថ្ងៃទី​១៧ ​ខែឧសភា ​ឆ្នាំ​២០១៧ ហើយ​ក្រុមហ៊ុន ​OPPO នៅតែ​បន្ត​ជ្រើស​រើសយក​អ្នកនាង​ពេជ្រ​សោភា ធ្វើជា​អគ្គរាជទូត សុ​ឆន្ទៈ​ក្នុងការ​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​របស់ខ្លួន​។

ក្នុងឱកាស​នោះ​ផងដែរ ក្រុមហ៊ុន​OPPO ក៏បាន ប្រកាស​នូវ​ការចាប់​ដៃគូ​សហការ​ណ៍​ជាមួយនឹង​ក្រុមហ៊ុន ​SMART ​ដែលជា​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត​ដ៏​ធំ​មួយ​នៅ​ប្រទេស​កម្ពុជា​។​

តំណាង​ក្រុមហ៊ុន​ OPPO បានបញ្ជាក់​ឲ្យ​ដឹងថា ទូរស័ព្ទ​ទាំងពីរ​ម៉ូ​ដែល​ដែល​ខ្លួន​ដាក់​សម្ភោ​ធ​នេះ​ជា​ម៉ូ​ដែល ចុងក្រោយ​ដែលមាន​ការវិវឌ្ឍ​មួយកំរិត​ទៅលើ​ការថតរូប​ Selfie ហើយ​ពួកវា​នឹងធ្វើ​ឲ្យ​អ្នកប្រើប្រាស់ ទាំងអស់​អស់​ក្តី​បារ​ម្មណ៍​ចំពោះ​ការថតរូប ​Selfie ​បាន​ផ្ទៃ​ background​ តូច ឬ​ការថតរូប​ជា​ក្រុម​មិនបាន ជាប់​មនុស្ស​ទាំងអស់គ្នា​ទៀតហើយ​។ នេះ​អាច​នឹងធ្វើ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​មួយ​នេះ​មាន​ភាព​ឈានមុខ​គេ​ក្នុង​ការបង្កើត​ថ្មី​នៃ​កាមេរ៉ា ​Selfie​។​

OPPO​ គឺជា​ Brand​ទូរស័ព្ទ​មួយ​ដែល​យុវវ័យ​នៅ​ជុំវិញ​ពិភពលោក​មានការ​ពេញនិយម​។ អស់​រយៈពេល​ ១០​ឆ្នាំ​មកនេះ ក្រុមហ៊ុន​ OPPO​ បាន​បន្ត​យកចិត្តទុកដាក់​ក្នុងការ​ផលិត​នូវ​ទូរស័ព្ទ​កាមេរ៉ា​(Camera Phone) ហើយ​ព្រមទាំង​ធ្វើការ​វិវឌ្ឍន៍​ទៅលើ​ប​ចេ្ច​កវិទ្យា​ថតរូប​។ នៅក្នុង​ឆ្នាំ​២០១៥​ និង​២០១៦ ក្រុមហ៊ុន​OPPO ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤​ នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក​ពីរ​ឆ្នាំ​ជាប់​គ្នា ចំណែកឯ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​វិញ ទីផ្សារ​របស់​OPPO​ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២​។​

តំណាង​ក្រុមហ៊ុន​ OPPO​ ដដែល​រូបនោះ បាន​ឲ្យ​ដឹងថា​ទៀតថា ម៉ូ​ដែល​F3 l F3 Plus​ និង​ចាប់ផ្តើម​កម្មវិធី​ Pre-order ចាប់ពី​ថ្ងៃទី​១៨ ​ខែឧសភា រហូតដ​ល់​ថ្ងៃទី​២៤​ ខែឧសភា ​ឆ្នាំ​២០១៧​នេះហើយ​។

សម្រាប់​ការដូ​ Pre-order ម៉ូ​ដែល​F3​នឹង​ទទួលបាន​កាស​(Headphone)​មួយ និង​ថ្ម​សាក​Power Bank(10000mAh)​មួយ​។ ចំពោះ​កាដូ​ម៉ូ​ដែល​F3Plus​វិញ​មាន Bluetooth Headphone មួយ ​និង​ដង​Selfie​មួយ​។ ​ចំពោះ​តម្លៃ​វិញ​គឺ​F3​តម្លៃ $319 ហើយ F3Plus​តម្លៃ​$489​។ សម្រាប់​តម្លៃ​ និង​លក្ខណៈ​ប៉ុណ្ណឹង​ យើង​អាច​រាប់បាន​ថា​ទូរស័ព្ទ​ទាំងពីរ​នេះ​ជា​ទូរស័ព្ទ​ធន​មធ្យម ប៉ុន្តែ​មាន​លក្ខណៈពិសេស​គ្រប់គ្រាន់​ដែល​យើង​គ្រប់គ្នា​ចង់បាន​។​

គួរ​រំលឹក​ផងដែរ កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ OPPO​ បានដាក់​ចេញ​នូវ​ផលិតផល​ស៊េរី​F (F Series) ដែលមាន​ម៉ូ​ដែល​F1 F1plus និង​F1s ហើយ​ម៉ូ​ដែល​ទាំងនេះ​ទទួល​បានការ ពេញនិយម​និង​គាំទ្រ ជាខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់​។ ក្រុមហ៊ុន​OPPO​សង្ឃឹមថា ម៉ូ​ដែល​ថ្មី​ទាំងពីរ​នេះ​នឹង​ទទួលបាន​ការចាប់ អារម្មណ៍​មិន​ចាញ់​ម៉ូ​ដែល​មុនៗ​ឡើយ​៕​​


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684