ព័ត៍មានទាន់​ហេតុការណ៏
Search

ពិតជា​មិនធម្មតា​! ទម្រាំ​បាន​ក្លាយ​ជា​គ្រូ​ហុងស៊ុយ​ដ៏​ល្បី​ ត្រូវ​ឆ្លងកាត់​ការ​លំបាក​ច្រើន​ដល់​ម្ល៉ឹង​?

​ប្រិយមិត្ត​ទស្សនិកជន​ដែល​ធ្លាប់​តាមដាន​ទស្សនា​ការផ្សាយ​កម្មវិធី «​ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ​» របស់​ស្ថានីយ​ទូរទស្សន៍ ​PNN ប្រាកដជា​បាន​ស្គាល់​អ្នកគ្រូ​ ណា​លី ដែលជា​សាស្ត្រាចារ្យ​ផ្នែក​ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ​ដ៏​ល្បី ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ សព្វថ្ងៃនេះ​អ្នកគ្រូ ​ណា​លី ​មានមុខ​ងារ​ជា​អគ្គ​នាយិកា​នៃ​ស្ថាប័ន​ម៉ា​ស្ទ័​រ ណា​លី​​ ហុងស៊ុយ ហើយ​អ្នកគ្រូ​ត្រូវបាន​ទទួលស្គាល់ថា ​ជា​គ្រូ​ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ ដែលមាន​បទពិសោធន៍ និង​ពូកែ​ខាង​ផ្នែក​កែច្នៃ និង​រៀបចំផ្ទះឲ្យ​មាន​ហុងស៊ុយ និង​រកស៊ី​មានបាន​។

​អ្នកគ្រូ​មិន​ត្រឹម​តែមាន​ភាពល្បីល្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អ្នកគ្រូ​ក៏​ត្រូវបាន​ទទួលស្គាល់ថា​ ជា​អ្នកគ្រូ​ដ៏​ពូកែ​ម្នា​ក់នៅ​ប្រទេស​ថៃ​ ខាង​ផ្នែក​ហុងស៊ុយ​នេះដែរ​។ ក្នុង​កិច្ចសម្ភាសន៍​នៅក្នុង​កម្មវិធី «​ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ​» អ្នកគ្រូ​ ណា​លី បាន​និយាយថា អ្នកគ្រូ​បាន​ឆ្លងកាត់​នូវ​ការហាត់​រៀន​ផ្នែក​ហុង​ស៊ុយ​នេះ​រយៈពេល​បួន​ឆ្នាំ​នៅ​ប្រទេស​ថៃ ហើយក៏​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​យ៉ាង​លំបាក​ ទម្រាំ​បាន​ក្លាយជា​គ្រូ​ផ្នែក​ហុងស៊ុយ និង​ល្បីល្បាញ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​។

​អ្នកគ្រូ ណា​លី បាន​បន្ត​ផងដែរ​ថា នៅពេល​ធ្វើតេស្ត​ម្តងៗ គឺមាន​ការផ្សាយ​ផ្ទាល់​តាមរយៈ​ស្ថានីយទូរទស្សន៍​ចំនួន​បី​នៅ​ប្រទេស​ថៃ ដោយ​តម្រូវ​ឲ្យ​អ្នកគ្រូ​ទស្សន៍ទាយ​ភ្លាមៗ បើសិនជា​ទាល់ គឺ​ត្រូវ​ធ្លាក់​តែម្តង​។ អ្នកគ្រូបាន​ឲ្យ​ដឹង​ទៀតថា ការរៀន​ផ្នែក​ហុងស៊ុយ ​គឺ​មិន​ខុសគ្នា​ពី​ការរៀន​ផ្នែក​ពេទ្យ​ឡើយ រហូតដល់​មាន​អ្នកខ្លះ​សុខចិត្ត​បោះបង់ចោល​ពាក់កណ្តាល​ទី​ក៏មាន​។

​ជាការ​ពិតណាស់ ពាក្យ​ថា​ហុងស៊ុយ ប្រិយមិត្ត​មួយចំនួន​ប្រាកដជា​គិតថា ​ជា​អប្បិយជំនឿ ប៉ុន្តែ​អ្នកជំនាញ​ផ្នែក​ហុងស៊ុយ​រូបនេះ​និយាយថា នេះ​មិនមែនជា​អប្បិយជំនឿ​ទេ ពាក្យ​ថាហុងស៊ុយ គឺ​ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ ដោយ​យើង​អាច​វិភាគ​ច្បាស់លាស់​ទៅលើ​ធាតុ​ទាំង​ប្រាំ​មាន ធាតុទឹក ធាតុឈើ ធាតុភ្លើង ធាតុដី និង​ធាតុមាស​។

​សម្រាប់​ការបកស្រាយ​លម្អិត​សូមកុំ​ភ្លេច​រង់ចាំ​តាមដាន​ទស្សនា​កម្មវិធី «​ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ​» ដែលមាន​ផ្សាយ​ជូន​ទស្សនា​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ វេលា​ម៉ោង៧ ​ដល់ ​ម៉ោង៧ និង​៣០​នាទី​យប់ នៅលើ​កញ្ចក់​ទូរទស្សន៍ ​PNN៕
​ទស្សនា​ឈុត​ខ្លី​នៃ​កិច្ចសម្ភាសន៍​សូម​ចុច​៖



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114