ព័ត៍មានទាន់​ហេតុការណ៏
Search

គង់ ចាន់​រដ្ឋា ត្រូវ​ជនអនាមិក​ចូល Hack Account Facebook តែ​សំណាងល្អ​អាច​ទាញ​យក​វិញ​បាន

ភ្នំពេញ ​៖ ​តារាចម្រៀង​និង​សម្តែង​ស្រី​ស្រអែម​ស្រស់​ មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តសៀមរាប​អង្គរ​កញ្ញា​គង់ ចាន់​រដ្ឋា ថ្មីៗ​នេះ​ បាន​ប្រកាស​ជា​សាធារណៈ​ថា Account Facebook របស់​នាង​ដែលមាន​ឈ្មោះថា Kong Chanrotha មុន​នេះ​ត្រូវ​បាន​ជន​អនាមិក​ជា​ជនជាតិ​ឥណ្ឌា​​ ​ចូល Hack ​យកទៅ​ប្រើប្រាស់​តែ​សំណាងល្អ​អាច​ទាញ​យកមកប្រើ​វិញ​បាន។

ជា​ការ​កត់សម្គាល់​ករ​ណី Hack Account Facebook​ពី​សំណាក់​ជន​អនាមិក​នេះ​ ពុំ​មែន​ទើប​កើតមាន​លើ​តែ​តារា​ស្រី​រូប​ស្រស់​កញ្ញា គង់ ចាន់​រដ្ឋា ម្នាក់​នោះ​ទេ​ ពោលគឺធ្លាប់កើតមានលើ​តារា​ប្រុស​-​ស្រី​របស់​ខ្មែរ​មួយចំនួនធំ​មកហើយដែរ​។ ម្យ៉ាងទៀត​ក៏​ធ្លាប់​មាន​តារា​ខ្មែរ​ជាច្រើន​មក​ហើយ​បាន​អំពាវនាវ​ដល់​មហាជន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​មួយ​នេះ​។

បង្វែរ​អារម្មណ៍​ងាក​មក​ចាប់អារម្មណ៍​លើ​ករណី​របស់​តារា​ស្រី​កញ្ញា គង់ ចាន់​រដ្ឋា ឯណោះ​វិញ​នាង​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា Account របស់ខ្ញុំ​មួយ​នេះ​ត្រូវបាន​គេ Hack អ្នក Hack នោះ​ជា​ជនជាតិ​India​ព្រោះ Account របស់ខ្ញុំ​ដូច​ចេញ​ជា អក្សរ India ទៅវិញ​តែ​ឥឡូវ​ខ្ញុំ​យក​Account របស់ខ្ញុំ​មកវិញ​បាន​ហើយ​Thanks bae Sin Sophea for help me។

សូម​បញ្ជាក់​ថា​ តារា​សម្តែង​និង​ចម្រៀង​ស្រី​កញ្ញា គង់ ចាន់​រដ្ឋា បន្ទាប់ពី​ដាក់ខ្លួន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​ គេ​សង្កេត​ឃើញ​ថា ​មិន​ត្រឹមតែ​ទទួល​បាន​ការ​គាំទ្រ ​និង​មាន​ប្រជាប្រិយភាព​ច្រើន​នោះ​ទេ ​នាង​ថែមទាំង​ពង្រីក​បាន​ទីផ្សារ​សិល្បៈ​ប្រជែង​មិន​ចាញ់​តារា​ស្រី​ឯទៀត​នោះឡើយ​៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684