Connect with us

ព័ត៌មានជាតិ

ថ្ងៃនេះ​ខួប ១៨ ឆ្នាំនៃការដាក់បញ្ចូលល្ខោន​ស្រមោល​ស្បែកធំក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

បានផុស

នៅ

ជាការពិតកូនខ្មែរគ្រប់រូបបានចង់ចាំមិនភ្លេចនិងចូលរួមអបអរសាទរខួប ១៨ ឆ្នាំនៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៥វិច្ឆិកា ២០០៥-២៥ វិច្ឆិកា២០២៣)

គិតមកត្រឹមថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ២០២៣ គឺ​ជាខួបលើកទី ១៨ ឆ្នាំហើយ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូកាលពីថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ២០០៥ កន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិល្បៈល្ខោនស្បែកធំគឺមានប្រវត្តិនិង អាយុកាលជាយូរលង់ណាស់មកហើយលើទឹកដីនៃព្រះរាជាណាច ក្រកម្ពុជាត្រូវបានសកលលោកទទួលស្គាល់និងឲ្យត ម្លៃថាជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យនិងបានដាក់ប ញ្ចូលជាបេតិកភណ្ឌពិភពលោកខាងបេតិកភណ្ឌប ញ្ចេញសំឡេងនិងអរូបីយ៍របស់មនុស្សជាតិក្នុងឆ្នាំ២ ០០៥ របស់អង្គការយូណេស្កូទៀតផងដែលនេះជាមោទនភាពជាតិមួយដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។

ល្ខោនស្បែកធំអាចត្រូវបានគេហៅឈ្មោះម្យ៉ាងទៀតថា «ណាំងស្បែកធំ» ជាសិល្បៈស្រមោលមួយបែបដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែកមកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់និងឆ្លាក់ជារូបអាទិទេពដែលភាគច្រើ នជារឿងបែបព្រហ្មណ៍សាសនា។

ល្ខោនស្បែកធំឬល្ខោនស្រមោលស្បែកធំ គឺជាល្ខោនដែលមានវ័យចំណាស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអាចជាសំណល់​ពីសម័យបុរាណហាក់បីដូចនៅតាមសិលាចារឹកតាមប្រាសាទ។ល្ខោនស្រមោលស្បែ កធំមានដើមកំណើតប្រហែល​កើតឡើងមុនសម័យអង្គរ ដោយសារយោងតាមសិលាចារឹកលេខ K.១៥៥ នៅគោករកានៅក្នុងសតវត្សរ៍ទី ៩៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម