Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆាបឆេះផ្ទះចំនួន ៣ ខ្នង ក្នុងក្រុងបាត់ដំបង

បានផុស

នៅ

លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៣ ខ្នង ដែលស្ថិតក្នុងក្រុងបាត់ដំបងត្រូវបានអគ្គីភ័យឆាបឆេះខ្ទេចខ្ទី ដែលសមត្ថកិច្ចបានដាក់ការសង្ស័យថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍នេះបានកើតឡើង កាលពី ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ០៤ និង២០នាទី ល្ងាចនៅត្រង់ចំណុច ក្រុមទី ១០  ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបណ្តាលឲ្យឆេះផ្ទះចំនួន ៣ ខ្នង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះគឺ ១.ឈ្មោះ រី ចន្ធី ភេទ  ស្រី អាយុ ៥៥ ឆ្នាំ ឆេះផ្ទះ ១ ខ្នង ទំហំ៥ម×៧ម សង់អំពី​ឈើ​លើ​ថ្មក្រោម ដំបូងស័ង្កសី សម្ភារប្រើប្រាស់ក្នុងផ្ទះ និង ម៉ូតូសង់កូរ៉េ ចំនួន ១គ្រឿង ត្រូវភ្លើងឆាបឆេះគ្មានសល់ ២.ឈ្មោះ សម សុស្ថាបនា ភេទ ប្រុស អាយុ ៤២ ឆ្នាំ ឆេះផ្ទះ ១ខ្នង ទំហំ៥ម×៧ម សង់អំពីឈើលើ ថ្មក្រោម ដំបូងស័ង្កសី និងសម្ភារប្រើប្រាស់ក្នុងផ្ទះឆេះខ្ទេច និង ៣.ឈ្មោះ ម៉ី ម៉ៃ ភេទ ស្រី អាយុ ៦៥ ឆ្នាំ ឆេះផ្ទះ ១ខ្នង ទំហំ៥ម×៧ម សង់អំពីឈើ ដំបូងស័ង្កសី(ឆេះរោលប្រមាណ១០%)។       

សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ដើម្បីជួយអន្តរាគមន៍ ដោយសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ  ឆ្លងចរន្តអគ្គិសនី ឯទំហំនៃការខូចខាតគឺមិនទាន់វាយតម្លៃបានទេ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម