ព័ត៍មានទាន់​ហេតុការណ៏
Search

ពោះម៉ាយ​អាយុ​ជាង​៦០​ឆ្នាំ​ មាន​ជំងឺ​ប្រចាំ​កាយ​រស់នៅ​តែ​ឯង ដើរ​ឆ្លង​ប្រឡាយ​ទឹក​លង់​ស្លាប់​គួរ​ឲ្យ​អាណិត​

ពោធិ៍សាត់​ ៖​ បុរស​ពោះម៉ាយ​មាន​ជំងឺ​ប្រចាំកាយរស់​នៅ​ម្នាក់ឯង ខណៈ​ដែល​ដើរ​ឆ្លង​ប្រឡាយ​ទៅផ្ទះ​អ្នកជិតខាង រអិល​ជើង​ចូល​អន្លង់​ជ្រៅ​លង់ទឹក​​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​បំផុត​។​

ហេតុ​ការណ៍​នេះ ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​៨​​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៧ នៅ​ចំណុច​ប្រឡាយ​១៧​ មេសា ស្ថិតក្នុង​ភូមិ​សារ​វ​ន្ត័ ឃុំស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

មន្ត្រី​នគរបាល​មូលដ្ឋាន​ទីនោះ​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ឈ្មោះ​ សឹង កន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ​ជា​បុរស​ពោះម៉ាយ ដោយមាន​កូនស្រី​ម្នាក់​ តែ​នាង​មិន​នៅផ្ទះ​ទេ បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​បាត់​ហើយ ជា​រៀងរាល់​ថ្ងៃ​បុរស​នេះ​រស់នៅ​តែម្នាក់ឯង ក្នុង​សភាព​រាងកាយ​មិន​មាន​កម្លាំង​ទេ ដោយមាន​ជំងឺ​ជាប់​ប្រចាំកាយ​ផង។ លុះ​នៅ​ថ្ងៃកើតហេតុ​ខាងលើ បុរស​រងគ្រោះ​បាន​ដើរ​ឆ្លង​ប្រឡាយ​ទៅផ្ទះ​ឈ្មោះ ម៉ែន ឆុន ដូច​សព្វដង ព្រោះ​ផ្ទះ​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា​ ដែលនៅ​ប្រឡាយ​ម្ខាង​ម្នាក់ ស្រាប់តែ​គាត់​ដើរ​ដល់​ចំណុច​កើតហេតុ​ប្រឡាយទឹក​១៧​មេសា​ នោះ ជាប់ជួន​ទឹក​ច្រើន​ និង​មេឃ​ធ្លាក់ភ្លៀង​ខ្លាំង​ពី​ល្ងាច​ផង គាត់​ក៏​រអិ​ល​ជើធ្លា​ក់​ចូល​អន្លង់​ទឹក​ជ្រៅ ហើយ​គ្មាន​ន​រណា​ឃើញ​ទៀត ក៏បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​តែម្ដង​។

អាជ្ញាធរ​ភូមិ​ទី​នោះបាន​បញ្ជាក់ថា ​៖ ក្រោយពេល​កើតហេតុ​ទើប​អ្នកភូមិ​ដើរ​ឆ្លងកាត់​ទីនោះ ប្រទះឃើញ សព​ជនរងគ្រោះ​ក្នុង​ទឹក​ប្រឡាយ ក៏បាននាំគ្នា​ស្រង់​ជនរងគ្រោះ​តម្កល់​នៅ​លំនៅឋាន​គាត់ ហើយ​រៃ​អង្គាស​លុយ​គ្នា ធ្វើបុណ្យ​ជូន​ជនរងគ្រោះតាម​ប្រពៃណី​ខ្មែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684