ក្រុមហ៊ុន General Motors Co មានផែនការដើម្បីបោះបង់ការលក់រថយន្តនៅប្រទេសឥណ្ឌា នៅដំណាច់នៃឆ្នាំនេះ ហើយនឹងលក់ការធ្វើប្រតិបត្តិការនៅប្រទេសទអាហ្វ្រិកខាងត្បូងជាជំហានចុងក្រោយបំផុតនៅក្នុងយុទ្ធសាស្ត្រមួយនៃការផ្តោតការយកចិត្តទុកដាក់ទៅលើបញ្ហាប្រាក់ និងការខិតខំទៅលើបញ្ហាវិស្វកម្ម និងទីផ្សារដែលអាចទទួលបានផលចំណេញថែមទៀត។
ក្រុមហ៊ុនផលិតរថយន្តនៅទីក្រុង Detroit នេះបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភាថា ខ្លួននឹងគិតតម្លៃ ៥០០លានដុល្លារនៅត្រីមាសទី២ ដើម្បីរៀបចំរចនាសម្ព័ន្ធប្រតិបត្តិការនៅប្រទេសឥណ្ឌា អាហ្វ្រិក និងសិង្ហបុរី។ GM នឹងលុបចោលភាគច្រើននៃផែនការវិនិយោគ១ពាន់លានដុល្លារ ដើម្បីកសាងនូវបណ្តាញថ្មីនៃរថយន្តតម្លៃទាបនៅប្រទេសឥណ្ឌា។ ក្រុមហ៊ុន GM បាននិយាយថា ប្រហែល២០០លានដុល្លារនៃការគិតតម្លៃនេះ គឺជាការចំណាយជាសាច់ប្រាក់។ ទង្វើនេះនឹងត្រូវបានគេរំពឹងថា នឹងសន្សំសំចៃបាន១០០លានដុល្លារនៅក្នុងមួយឆ្នាំ នៅក្នុងវិស័យធ្វើអាជីវកម្មនៅលើពិភពលោករបស់ GM ដែលកាលពីឆ្នាំកន្លងមកបានខាតបង់ប្រហែល៨០០លានដុល្លារ។ ក្រុមហ៊ុនបាននិយាយដូច្នេះ។
ប្រធានរបស់ក្រុមហ៊ុន GM លោក Dan Ammann បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters នៅក្នុងការធ្វើសម្ភាសន៍មួយថា ទង្វើនៃការរៀបចំរចនាសម្ព័ន្ធជាថ្មីចុងក្រោយបំផុត និងការសម្រេចនៅពេលថ្មីៗនេះជាបន្តបន្ទាប់ ដើម្បីចាកចេញពីទីផ្សារដែលមិនផ្តល់ផលចំណេញនេះធ្វើឲ្យ GM ប្រមូលបានប្រាក់ថែមទៀត និងការខិតខំខាងវិស្វកម្ម និងពេលវេលានៃការគ្រប់គ្រងធំជាងទៅលើការចំណាយនៅកន្លែងដែលក្រុមហ៊ុនខ្លាំងរួមទាំងអាជីវកម្មរថយន្តឥតដំបូលក្រោយ និងរថយន្ត SUV នៅប្រទេសចិន និងនៅអាមេរិកខាងជើងនោះផងជាកន្លែងដែល GM មានផលិតផលដ៏ថ្មីស្រឡាងមកដល់នោះ។
ក្រុមហ៊ុន GM ក៏បាននិយាយផងដែរថា ខ្លួនកំពុងធ្វើការវិនិយោគប្រហែល ៩០០លានដុល្លារនៅក្នុងមួយឆ្នាំនៅក្នុងការខិតខំមួយ ដើម្បីអភិវឌ្ឍរថយន្តស្វ័យប្រវត្តិ និងសេវាដឹកជញ្ជូន។ ក្រុមហ៊ុន GM ដូចគូប្រឆាំងរបស់ខ្លួននៅ Detrot នោះដែរ គឺក្រុមហ៊ុន Ford Motor Co បានរកឃើញថា កាន់តែមានសភាពថ្លៃឡើងៗ ដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារដែលកំពុងងើបឡើងនៅខាងក្រៅប្រទេសចិន។
ក្រុមហ៊ុន GM លក់រថយន្តបានតែចំនួន ៤៩០០០គ្រឿងនៅប្រទេសឥណ្ឌា និងប្រទេសអាហ្វ្រិកខាងត្បូងរួមបញ្ចូលគ្នានៅក្នុងឆ្នាំកន្លងមក។
នាយកប្រតិបត្តិលោកស្រី Mary Barra បានធ្វើដំណើរទៅទីក្រុងញូវដែល្លី នៅក្នុងឆ្នាំ២០១៥ ដើម្បីប្រកាសនូវផែនការមួយដើម្បីវិនិយោគ១ពាន់លានដុល្លារនៅទីនោះ ដើម្បីកសាងនូវបណ្តាញថ្មីមួយនៃគំរូរថយន្ត Chevrolet ដែលជាផ្នែកមួយនៃការអភិវឌ្ឍកម្មវិធីរថយន្តនៅទីផ្សារដែលកំពុងងើបឡើងនៅលើពិភពលោក ដែលហៅកាត់ថា GEM។ ចាប់តាំងពីពេលនោះមកការលក់រថយន្តជាសរុបនៅឥណ្ឌាបានធ្លាក់ចុះ ហើយក្រុមហ៊ុន GM បានបរាជ័យក្នុងការទទួលបាននូវការទាក់ទាញប្រឆាំងនឹងក្រុមហ៊ុនកំពុងកាន់តំណែងដូចជា Maruti Suzuki India ជាដើម។
ឥឡូវនេះក្រុមហ៊ុន GM មានផែនការដើម្បីបញ្ឈប់ការលក់រថយន្តម៉ាក Chevrolet នៅដំណាច់នៃឆ្នាំនេះ ហើយ និងផលិតតែរថយន្ត ដើម្បីនាំចេញនៅរោងចក្រនៅសល់របស់ខ្លួននៅ Talegaon។ បច្ចុប្បន្នក្រុមហ៊ុននេះប្រើបុគ្គលិកចំនួន ២៥០០នាក់នៅទីនោះ៕
Reuters