Connect with us

ព័ត៌មានអន្ដរជាតិ

មេក្រុមហាម៉ាស ប្រាប់ពាក្យប៉ុន្មានម៉ាត់ទៅចំណាប់ខ្មាំង អ៊ីស្រាអែល ដែលចាប់ឃុំខ្លួននៅផ្លូវរូងក្រោមដី

បានផុស

នៅ

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Haaretz បានរាយការណ៍កាលពីថ្ងៃចន្ទថា មេដឹកនាំក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសលោក Yahya Sinwar បានជួបជាមួយចំណាប់ខ្មាំងអ៊ីស្រាអែលមួយចំនួនដែលកំពុងត្រូវបានចាប់ឃុំខ្លួននៅក្នុងផ្លូវរូងក្រោមដីក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ ទូរទស្សន៍ប៉ុស្តិ៍លេខ ១២ របស់អ៊ីស្រាអែលក៏បានរាយការណ៍ស្រដៀងគ្នានេះដែរថា យ៉ាងហោចណាស់ចំណាប់ខ្មាំងម្នាក់ក្នុងចំណោមចំណាប់ខ្មាំងដែលត្រូវបានដោះលែងទាំងនោះបានប្រាប់ថា លោក Sinwar បានប្រាប់ពួកគេជាភាសា Hebrew ថា “កុំចាំបាច់ភ័យខ្លាចធ្វើអ្វី ពួកគេនឹងមានសុវត្ថិភាព ពេលនៅជាមួយក្រុមហាម៉ាស” ។

លោក Sinwar គឺជាបុរសខ្លាំងដែលអ៊ីស្រាអែលកំពុងតាមចាប់ខ្លួន ដោយសារតែគាត់គឺជាអ្នកពីក្រោយការវាយប្រហារដ៏គួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសមកលើទីតាំងអ៊ីស្រាអែលជុំវិញតំបន់ហ្គាហ្សាកាលពីថ្ងៃទី៧ តុលា ហើយបានសម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ដោយរហូតមកដល់ពេលនេះបណ្ដាលឲ្យជនស៊ីវិលលើស ១៥,៨០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ១០,១៥០ នាក់ត្រូវបានសម្លាប់ ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ចំណាប់ខ្មាំង ប៉ាឡេស្ទីន មួយចំនួនដែល អ៊ីស្រាអែល ដោះលែងធ្លាប់មាន​ប្រវត្តិចាក់សម្លាប់មនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥៩ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម