ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ធ្វើដំណើរ​ទៅ​បរទេស​ជា​លើកដំបូង​ បន្ទាប់ពី​ចងរឹត​ដោយ​បញ្ហា​ក្នុងប្រទេស​

ការធ្វើដំណើរ​ជា​អន្ដរជាតិ​លើកទីមួយ​របស់លោក​ប្រធានាធិបតី Donald Trump ដែល​ក្នុងនោះ​មានការ​ឈប់​សំចត​ប្រាំ​លើក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ និង​អឺរ៉ុប​គឺ​បានរៀបចំ​ឡើងជា​យូរ​មកហើយ ​ដើម្បី​ជាការ​ធ្វើតេស្ត​លើកដំបូង​ដ៏​សំខាន់​សម្រាប់​ប្រធានាធិបតី​ ដែលមាន​រឿងអាស្រូវ​រូបនេះ​។​

គម្រោង​នោះ​ត្រូវបាន​រៀបចំ​មុនពេល​ដែល​លោក​បាន​បណ្តេញ​ប្រធាន FBI របស់លោក​ និង​ប្រតិកម្ម​នៃ​រឿងអាស្រូវ​ជា​បន្តបន្ទាប់​តាម​ពីក្រោយ​។ ​ឥឡូវនេះ ដោយមាន​ការផ្តោត​ការយកចិត្តទុកដាក់​ពេញ​ពិភពលោក​មកលើ​រូបគាត់​នោះ ប្រធានាធិបតី​រូបនេះ​នឹង​ចេញដំណើរ​សម្រាប់​ដំណើរ​ដ៏​របស់គាត់​ភ្ជាប់​ជាមួយនឹង​គំនរ​បញ្ហា​។​

ខណៈដែល​គាត់​បាន​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​មានការ​ស្ងប់ចិត្ត​បន្ទាប់ពី​ព្រួយបារម្ភ​អំពី​សារ​របស់គាត់​ថា “​អាមេរិក​ជា​ចម្បង​”​នោះ គាត់​នឹងត្រូវ​អន្ទោលតាមប្រាណ​ដោយ​ការបណ្តេញ​ប្រធាន FBI លោក James Comey និង​ការតែងតាំង​មេធាវី​ពិសេស​មួយ ​ដើម្បី​ស៊ើបអង្កេត​អំពី​ទំនាក់ទំនង​យុទ្ធនាការ​របស់​ប្រធានាធិបតី​ជាមួយ​ប្រទេស​រុស្ស៊ី​។​



នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត លោក​ប្រធានាធិបតី​ដែល​យុទ្ធនាការ​របស់លោក​ត្រូវបាន​សម្គាល់​ដោយ​វោហា​សាស្ត្រ​ប្រឆាំងនឹង​ជន​មូស្លីម​ហើយ​រដ្ឋបាល​របស់លោក​បាន​ព្យាយាម​អនុម័ត​ការហាមឃាត់​លើ​ការធ្វើដំណើរ​មកពី​ប្រទេស​មូស្លីម​ជាច្រើន​នោះ​គឺ​នឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​ពិភព​ឥស្លាម​ដើម្បី​ជម្រះ​ការ​ផ្ទុយស្រឡះ​យ៉ាងច្បាស់​ទៅនឹង​ចក្ខុវិស័យ​របស់លោក Obama ដែល​បាន​ដាក់ចេញ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក​ទៅកាន់​តំបន់​នេះ​។​

នៅ​អ៊ីស្រាអែល លោក Trump នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu ដោយ សម្លឹង​ទៅរក​ការបន្ធូរបន្ថយ​ភាព​តានតឹង​ថ្មី​។ អ៊ីស្រាអែល​មានការ​ខឹងសម្បារ​នៅ​ដើម​សប្តាហ៍​នេះ​បន្ទាប់ពី​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក​បានបញ្ជាក់​អះអាងថា លោក Trump បាន​ចែករំលែក​ការណ៍​សម្ងាត់​អំពី​ក្រុម​រដ្ឋ​ឥស្លាម​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​របស់​រុស្ស៊ី​ ដែល​មក​ទស្សនកិច្ច​សេត​វិមាន​។​

នៅក្នុង​ទីក្រុង Rome លោក​ប្រធានាធិបតី​នឹង​អំពាវនាវ​ដល់​សម្តេច​ប៉ាប Francis ។​ លោក Trump បាន​ថ្កោលទោស​សម្តេច​ប៉ាប Francis ក្នុងអំឡុងពេល​យុទ្ធនាការ​ដោយបាន​ហៅ​បុរស​ពិសិដ្ឋ​បំផុត​នៅក្នុង​សាសនា​កាតូលិក​រូបនេះ​ថា “​អាម៉ាស់​” សម្រាប់​ការសាកសួរ​អំពី​ជំនឿ​របស់គាត់​។​

នៅ​ទីក្រុង Brussels លោក Trump នឹងចូលរួម​កិច្ចប្រជុំ​របស់​អង្គការ​ណា​តូ​ ដែលជា​សម្ព័ន្ធភាព​សម័យ​សង្គ្រាមលោកលើកទីពីរ​ដែល​លោក Trump បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​អំពី​ការបោះបង់​ដោយសារ​រដ្ឋ​ជា​សមាជិក​មិនបាន​បង់ប្រាក់​ភាគហ៊ុន​របស់​ពួកគេ​ឲ្យ​បាន​សមរម្យ​។​ ហើយ​នៅក្នុង​ទីក្រុង Sicily លោក​ប្រធានាធិបតី​នឹង​ជួប​ជាមួយ​មេដឹកនាំ​ផ្សេងទៀត​នៃ​ក្រុម​ប្រទេស G7 ដែលជា​ការប្រមូលផ្តុំ​នៃ​មហាអំណាច​សេដ្ឋកិច្ច​លោកខាងលិច​៕ AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684