Connect with us

ព័ត៌មានជាតិ

បណ្ឌិត យ៉ង សាំងកុមារ ៖ រយៈពេល ១ឆ្នាំ ជាមួយរាជរដ្ឋាភិបាល យើងខ្ញុំទទួលបានឱកាស និងការគាំទ្រ លើសពីការរំពឹងទុក

បានផុស

នៅ

លោកបណ្ឌិត យ៉ង សាំងកុមារ បានបង្ហាញលទ្ធផលរយៈពេល ១ឆ្នាំ ក្រោយពីលោក និងក្រុមការងារបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតរបស់ខ្លួន ចុះថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ លោកបណ្ឌិត យ៉ង សាំងកុមារ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា «ជារួម តាមរយៈការងាររយៈពេល ១ឆ្នាំ ជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យើងខ្ញុំទទួលបានឱកាស ការផ្តល់ទំនុកចិត្ត និងការគាំទ្រពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើសពីការរំពឹងទុក»។

លោកថា «បន្ថែមពីនេះទៀត យើងខ្ញុំទទួលបានឱកាសគ្រប់គ្រាន់ ក្នុងការបំពេញការងារបម្រើកសិករនិងប្រទេសជាតិ ស្របតាមចំណេះដឹង ជំនាញ និងចំណង់ចំណូលចិត្ត ដែលការងារទាំងនេះ ទាមទារឲ្យមានភាពបុរេសកម្ម ដោយចាប់ផ្តើមពីអ្វីដែលមាន និងអ្វីដែលអាចធ្វើបាន»។

លោកបណ្ឌិត យ៉ង សាំងកុមារ និងក្រុមការងាររបស់លោក បានគោរពថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឌិត ទីណា ចំពោះការផ្តល់ឱកាស និងការគាំទ្រ។

លោកបន្ថែមថា «កាយវិការ និងទឹកចិត្តរបស់ថ្នាក់ដឹកនាំទាំងអស់ បានផ្តល់នូវកម្លាំងចិត្ត កាន់តែខ្លាំងថែមទៀតដល់យើងខ្ញុំ ក្នុងការបន្តបំពេញបេសកកម្មជូនប្រទេសជាតិ ជាពិសេសការអភិវឌ្ឍវិស័យ​កសិកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយភាតរៈបរិស្ថាន ដើម្បីជីវភាពគ្រួសារ កសិករ សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិទាំងមូល»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម