ព័ត៍មានទាន់​ហេតុការណ៏
Search

​គ្រោះថ្នាក់​ចរាចរ ​ជា​ឃាតក​ដ៏​ធំ​បំផុត​របស់​ក្រុម​យុវវ័យ​ទូទាំង​សកលលោក​ ​

ការ​បើកបរ​ប្រដេញ​គ្នា ដោយ​កំហឹង​ឆេវឆាវ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា ព្រមទាំង​ការ​រង​គ្រោះថ្នាក់​ដោយ​ប្រការ​ផ្សេងៗ​ទៀត​នៅ​តាម ដង​ផ្លូវ​ពេល​ធ្វើ​ចរាចរ​សុទ្ធតែ​កើតមាន​ជាទូទៅ នៅ​ជុំ​វិញ​ពិភពលោក​ទៅ​ហើយ ដែល​សុទ្ធតែ​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​។ ជា​អកុសល​ទៅទៀត​នោះ ករណី​អស់ទាំង​នេះ​រមែង កើតមាន​ភាគច្រើន​ទៅលើ​យុវវ័យ​។​

របាយការណ៍​មួយ​ចេញផ្សាយ​ដោយ​អង្គការ​សុខភាព​ពិភពលោក WHO លើកឡើងថា ករណី​រងរបួស​ស្នាម ដោយ​គ្មាន​ក្តីមេត្តា​សុទ្ធតែជា​ឃាតក​ដ៏​ធំ​បំផុត​របស់​ក្រុម​ក្មេង​វ័យ​ជំទង់​នៅ​ទូទាំង​សាកលលោក​។​


​ ​
ក្នុង​ឆ្នាំ​២០១៥ មាន​លើសពី​២​ភាគ​៣​នៃ​មរណភាព​ទាំងនេះ (​ដោយ​គ្រោះថ្នាក់​ចរាចរ​) បានកើត​មាននៅ​ក្នុង​បណ្តា​ប្រទេស​ដែលមាន​ចំណូល​ទាប និង​មធ្យម​គឺ​នៅ​ទ្វីបអាហ្វ្រិក​និង​អា​ស៊ី​-​អាគ្នេយ៍​។ ករណី​រងរបួស​ស្នាម​ដោយសារ​គ្រោះថ្នាក់​ចរាចរ ជំងឺ​ផ្លូវដង្ហើម​ និង​អត្តឃាត​សុទ្ធតែជា​មូលហេតុ​យ៉ាង​ធំធេង​បំផុត​នៃ​សេចក្តីស្លាប់​កើតមាន​ចំពោះ​ក្មេង​ដែល​នៅ មាន​អាយុ​មិនទាន់​គ្រប់ការ​។​

ប្រសិនបើ​សម្លឹង​មើល​ទៅ​បណ្ដា​ប្រទេស​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​នៅក្នុង​ទ្វីបអាហ្វ្រិក​វិញ ជំងឺ​ប្រភេទ​ឆ្លង​ដូចជា​ហ៊ី​វ​-​អេដស៍ ជំងឺ​ផ្លូវដង្ហើម ជំងឺ រលាក​ស្រោម​ខួរក្បាល ជំងឺ​រាករូស អាសន្នរោគ គឺជា​មូលហេតុ​ដ៏​ធំជាងគេ​ដែល​នាំ​ឲ្យ​បាត់​បង់ជីវិត​ក្នុងចំណោម​យុវវ័យ គឺ​លើសពី​គ្រោះថ្នាក់​ចរាចរណ៍​ទៅទៀត​។ នេះ​បើ​យោងតាម​ការលើកឡើង​ពី​អង្គការ WHO ៕

CNN



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684