Connect with us

ព័ត៌មានជាតិ

ក្រូច​ថ្លុង​ឃុំ​កោះសូទិន ដល់​រដូវ​ប្រមូល​ផលពលរដ្ឋ​​បេះ​​​លក់​រហង់តាម​ដងផ្លូវ

បានផុស

នៅ

នៅ​តាមដង​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​នៅ​ក្នុង​ឃុំ​កោះសូទិន ដំណាំ​ក្រូច​ថ្លុង​ត្រូវ​បាន​ពលរដ្ឋ​​ដាក់​លក់​នៅ​​តាម​ដងផ្លូវ​យ៉ាង​រហង់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។

ក្រូចថ្លុងជា​ដំណាំហូបផ្លែ​ដ៏​ពេញនិយម​ដែលពលរដ្ឋ​នៅឃុំកោះសូទិន​ដាំ​ដុះ​តាម​របង​ផ្ទះ​ ស្រប​ពេល​ទឹកដី​ជាប់​ដង​ទន្លេ​នេះ​អំណោយ​ផល​សម្រាប់​ការ​ធ្វើ​ដំណាំ​កសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​មួយ​រូប​រស់នៅ​ក្នុង​ឃុំ​កោះសូទិន​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា នៅ​ឃុំ​កោះសូទិន​ក្រៅ​ពី​​ធ្វើ​កសិកម្ម ពលរដ្ឋ​ក៏​និយម​ដាំ​ដំណាំ​ហូប​ផ្លែ​ផ្សេងៗជាពិសេស​ដំណាំក្រូច​ថ្លុង​។

បុរស​វ័យជាង ៧០ ឆ្នាំ​បាន​អះអាង​ថា ក្រូចថ្លុងនៅឃុំ​កោះ​សូទិន​​​​ជា​ដំណាំដាំ​​តាម​ធម្មជាតិ​ឲ្យផល​តាម​រដូវកាល​។

នៅក្នុងបរិវេណ​ផ្ទះ​ខណៈ​ដែល​ដើម​ក្រូចថ្លុង​ជាច្រើន​ដើមក៏​កំពុង​ហុចផល បុរស​​រូបនេះបាន​ឲ្យ​ដឹង​ថា ដំណាំ​ក្រូច​ថ្លុង​ប្រើ​​ពេលដាំ​ប្រហែល ៤ ទៅ ៥ ឆ្នាំ ហើយ​​ប្រមូលផលជាពិសេស​ចាប់​ពី​ខែ​តុលា និង​​វិច្ឆិកា។

ទោះបី​​ដំណាំ​ក្រូច​ថ្លុង​មានការនិយម​ដាំ​តាម​ផ្ទះប្រជាពលរដ្ឋ​​ ​បើតាម​បុរស​រូបនេះបានបញ្ជាក់ថា ​ការ​ដាំ​​នោះ​ភាគច្រើន​ពលរដ្ឋ​ដាំ​​សម្រាប់តែ​​ហូប​​ក្នុងក្រុម​គ្រួសារ​និងលក់ដូរ​បន្តិចបន្តួច​​ប៉ុណ្ណោះ​មិនមាន​​ជា​ចម្ការ​ធំៗ​នោះ​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៨ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣២ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម