ព័ត៍មានទាន់​ហេតុការណ៏
Search

ទីភ្នាក់ងារ WADA ៖ រុស្ស៊ី​កាន់តែ​ល្អប្រសើរ​ជុំវិញ​បញ្ហា​គ្រឿងញៀន តែ​ពួកគេ​នៅមាន​ការងារ​ច្រើន​ទៀត​

​ទីភ្នាក់ងារ​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​ពិភពលោក ឬ​ហៅ​កាត់​ថា WADA បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា រុស្ស៊ី​កំពុងមាន​ការរីកចម្រើន​ច្រើន ប៉ុន្តែ​នៅមាន​ការងារ​ច្រើន​ទៀត​ត្រូវធ្វើ ដែល​ក្នុងនោះ​រួមទាំង​ការដកតំណែង​លោកស្រី​ Yelena Isinbayeva ក្នុងនាម​ជា​ប្រធាន​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​រុស្ស៊ី​(RUSADA) ផងដែរ​។​

វា​មាន​រយៈពេល​ជិត​ ២​ឆ្នាំ​មកហើយ ចាប់តាំងពី ​RUSADA ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្ថាប័ន​ដែល​គ្មាន​ការតវ៉ា ហើយ WADA បាន​និយាយថា រុស្ស៊ី​នៅមាន​ការងារ​ធ្វើ​ច្រើន​ទៀត រហូតដល់​តម្រូវការ​ជាច្រើន​ឈានដល់ ក្នុងនោះ​រួមទាំង​ដកតំណែង​លោក Isinbayeva​ចេញពី ​RUSADA ផងដែរ ហើយ​និង​ការជំនួស​តំណែង​របស់​លោកស្រី​ជាមួយនឹង​ប្រធាន និង​អនុប្រធាន​ឯករាជ្យ​។​


សូមបញ្ជាក់ថា ការតែងតាំង​លោកស្រី ​Isinbayeva កាលពី​ឆ្នាំមុន បានធ្វើ​ឲ្យ WADA​ ស្រប​ពេលដែល​អតីត​អ្នក​លោក​ផ្លោះ​របារ​ម្នាក់នេះ គឺជា​អ្នក​រិះគន់​ខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ហ​ព័ន្ធ​អត្តពលកម្ម​អន្តរជាតិ ហាមប្រាម​ក្រុម​អត្ត​ព​លិ​ក​មួយចំនួន​របស់​រុស្ស៊ី ពី​ការចូលរួម​ព្រឹ​ត្តិ​ការណ៍​ពិភពលោក​។​

ការសម្រេចចិត្ត​ដែល​ភ្ជាប់​មក​ជាមួយនឹង​សេចក្តីរាយការណ៍​របស់ WADA ដែល​រកឃើញថា រុស្ស៊ី​បាន​អនុវត្តន៍​កម្មវិធី​ប្រើប្រាស់​គ្រឿងញៀន​គាំទ្រ​ដោយ​រដ្ឋ​នោះ បានធ្វើ​ឲ្យ​ក្រុម​អត្ត​ព​លិ​ក​រុស្ស៊ី​ដែល​រួមទាំង​លោកស្រី Isinbayeva ពី​ការចូលរួម​ការប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​ ២០១៦៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684