ព័ត៍មានទាន់​ហេតុការណ៏
Search

FA ​ឯកភាព​លើ​វិធា​នា​ការដាក់ទោស​កីឡាករ​លេង​មានពុត​ត្បុត​

ក្រុម​កីឡាករ​ដែល​លេង​មានពុត​ត្បុត ​នៅក្នុង​បាល់ទាត់​អង់គ្លេស​នឹងត្រូវ​ប្រឈម​នឹង​បម្រាម​ចាប់ពី​រដូវ​កាល​ក្រោយ​តទៅ ក្រោម​បទបញ្ជា​ថ្មី​របស់​សមាគម​បាល់ទាត់ FA​។​

​ក្រោម​បទបញ្ជា​ថ្មី​នេះ ត្រូវបាន​អនុម័ត​ឡើង​ដោយ​គណៈ​គ្រប់គ្រង​បាល់ទាត់​អង់គ្លេស FA​ អំឡុង​កិច្ចប្រជុំ​ទូទៅ​ប្រចាំឆ្នាំ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ហើយ​គណៈ​គ្រប់គ្រង​បាល់ទាត់​មួយ​នេះ នឹង​ពិនិត្យ​វីដេអូ​រាល់ថ្ងៃ​ចន្ទ ដើម្បី​ស្វែងរក​ការលេង​ល្បិច​។​



រាល់​កីឡាករ​ណា​ម្នាក់ ដែល​ត្រូវបាន​គេ​រកឃើញ​ទោសកំហុស​ជា​ឯក​ច្ឆ័​ន នឹងត្រូវ​ផ្តល់​បម្រាម​ភ្លាម​។​
FA​ បានប្រកាស​ឲ្យ​ដឹងថា ខ្លួន​បានអនុម័ត​លើ​កំណែទម្រង់​បទបញ្ជាផ្ទៃក្នុង​ដែល​បានស្នើ​សុំ​កាលពី​ខែ​មីនា​មួយ​នេះ បន្ទាប់ពី​មានការ​រិះគន់​ច្រើន​ចំពោះ​សកម្មភាព​លេង​ប្រកបដោយ​ពុតត្បុត​របស់​ក្រុម​កីឡាករ​។​

FA​ បានផ្តល់​និយមន័យ​ជុំវិញ​ការអនុវត្តន៍​បទបញ្ជា​ថ្មី​នេះ​ថា រាល់​កីឡាករ​ណា​ដែលមាន​ពុតត្បុត នោះ​នឹងត្រូវ​ដាក់ទោស ហើយ​ការប្រកាស​បែបនេះ ត្រូវបាន​បង្ហាញ​ការ​សាទរ​ដោយ​ក្រុមមន្ត្រី​ការប្រកួត​ផងដែរ​។​

ឧប្បត្តិហេតុ​ផ្សេងទៀត​ដែល​នាំ​ឲ្យ​កីឡាករ​ម្នាក់​ឈ្នះ​បាល់​ប៉េ​ណា​ល់​ទី ឬ​នាំ​ឲ្យ​គូប្រកួត​របស់ខ្លួន​ត្រូវបាន​បណ្តេញ​ចេញពី​ការប្រកួត តាមរយៈ​កាត​ក្រហម​ភ្លាម ឬ​កាត ​៣​លឿង នឹងត្រូវ​ដាក់ទោស​ផងដែរ​។​

FA បាន​បញ្ជាក់ថា ពួកគេ​នឹង​ស្វែងរក​ភស្តុតាង​ជាក់ស្តែង​ដើម្បី​បញ្ជាក់ថា មន្ត្រី​ការប្រកួត ត្រូវបាន​កីឡាករ​បំភាន់​ភ្នែក​ដោយ​ទង្វើ​ពុតត្បុត ព្រោះ​ចង់បាន​ការពិន័យ ឬ​ចង់បាន​បាល់​ប៉េ​ណា​ល់​ទីនោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684