ព័ត៍មានទាន់​ហេតុការណ៏
Search

កាតា ​៖ World Cup 2022 នឹង​ទាក់ទាញ​ក្រុម​អ្នកគាំទ្រ​ជាង ​១.៣​លាន​នាក់​

លោក Nasser Al-Khater ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រុម​រៀបចំ​ព្រឹ​ត្តិការណ៍ World Cup​ របស់​ប្រទេស​កាតា​
​បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា ក្រុម​អ្នកគាំទ្រ​ជិត ​១.៣​លាន​នាក់​នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​កាតា អំឡុង​ព្រឹ​ត្តិ​ការណ៍​បាល់ទាត់ World Cup2022 ពោលគឺ​ស្មើ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ពលរដ្ឋ​នៅក្នុង​ប្រទេស​ឈូង​សមុទ្រ​មួយ​នេះ​។​

លោក​ Nasser Al-Khater គឺជា​មន្ត្រីជាន់ខ្ពស់​មួយរូប​ក្នុង​ក្រុម​រៀបចំ​ការប្រកួត World Cup របស់​ប្រទេស​កាតា បាន​និយាយ​ដែរ​ថា វា​នឹង​ក្លាយជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រឹ​ត្តិ​ការណ៍​ការប្រកួត​នេះ​ដែល​នឹងមាន​ក្រុម​អ្នកគាំទ្រ​ច្រើន​បំផុត​មកពី​ប្រទេស​ក្រៅពី​អឺរ៉ុប និង​អាមេរិក​ខាងត្បូង​។​



ថ្លែង​ទៅកាន់​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​អន្តរជាតិ Khalifa សម្រាប់ធ្វើ​ម្ចាស់​ព្រឹ​ត្តិការណ៍​បាល់ទាត់ ​World Cup​ លោក​ Khater​ បាន​និយាយថា យើង​មានជំនឿថា យើង​នឹងមាន​លំហូរ​ចូល​ក្រុម​អ្នកគាំទ្រ​ច្រើន​បំផុត​រហូតដល់​១.៣​លាន​នាក់ អំឡុង​ព្រឹ​ត្តិការណ៍​បាល់ទាត់​មួយ​នេះ​។ យើង​អាច​ហ៊ាន​ដាក់​ចំនួន​ថា​នឹងមាន​ក្រុម​អ្នកគាំទ្រ​យ៉ាងហោច​ ១.៣​លាន​នាក់ នឹងធ្វើ​ដំណើរ​មកកាន់​ប្រទេស​កាតា​។​

លោក​បាន​បន្តថា លោក​គិតថា អ្នក​រាល់គ្នា​ពេលដែល​ពួកគេ​គិតដល់​ការប្រកួត ​World Cup​ ពួក​គ​នឹង​រំពឹងថា​នឹងមាន​ក្រុម​អ្នកគាំទ្រ​ច្រើន​នឹងធ្វើ​ដំណើរ​មកពី​អឺរ៉ុប​ខាងលិច និង​អាមេរិក​ឡាទីន​។ ប៉ុន្តែ​លោក​គិតថា បាល់ទាត់​បច្ចុប្បន្ន​បាន​ផ្លាស់ប្តូ​រហើយ ហើយ​ទីតាំង​ភូមិសាស្ត្រ​របស់​ប្រទេស​កាតា លោក​គិតថា គេ​នឹង​មើលឃើញ​ចំនួន​ក្រុម​ក្រុម​អ្នកគាំទ្រ​យ៉ាងច្រើន នឹងធ្វើ​ដំណើរ​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់ ពិសេស​គឺ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​តែម្តង​។​



លោក​បញ្ជាក់ថា យើង​នឹង​មើលឃើញ​ក្រុម​អ្នកគាំទ្រ​មកពី​ប្រទេស​ឥណ្ឌា និង​មកពី​រុស្ស៊ី​ផងដែរ ហើយ​លោក​យល់ឃើញថា អ្វីៗ​នឹង​ផ្លាស់ប្តូរ​នៅ​ការប្រកួត​ World Cup​ លើក​នេះ​។​

សូមបញ្ជាក់ថា មាន​ក្រុម​អ្នកគាំទ្រ​ប្រហែល​១​លាន​នាក់​ប៉ុណ្ណោះ បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ប្រេ​ស៊ី​ល អំឡុង​ការប្រកួត​ World Cup ​លើក​មុន​។​

ទោះបីជា​យ៉ាងណាក៏ដោយ ព្រឹ​ត្តិការណ៍​បាល់ទាត់ ​World Cup​ នៅក្នុង​ប្រទេស​កាតា នឹងត្រូវ​ធ្វើឡើង​នៅ​ចន្លោះ​ថ្ងៃទី​២១ ខែវិច្ឆិកា និង​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684