ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អត្ត​ព​លិ​ករ​កូរ៉េខាងជើង​នឹងធ្វើ​ដំណើរ​តាម​តំបន់​គ្មាន​ព្រំដែន​អំឡុង​ព្រឹ​ត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ​នៅ​កូរ៉េខាងត្បូង​

ក្រុម​រៀបចំ​ការប្រកួត​បានប្រកាស​ឲ្យ​ដឹងថា ក្រុម​អត្ត​ព​លិ​ក​កូរ៉េ​ខាង​ជើង នឹងត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ឆ្លងកាត់​តំបន់​គ្មាន​ព្រំដែន ចូលទៅ​កាន់​ទឹកដី​កូរ៉េខាងត្បូង ដែលជា​កាយវិការ​សន្តិ​ភាព​មួយ​មុន​ការប្រកួត​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំក្រោយ​។​

តំបន់​គ្មាន​ព្រំដែន​មាន​ទទឹង ​៤​គ​.​ម​មួយ​នេះ មាននូវ​ការដាក់​ឈរជើង​ទាហាន​យ៉ាងច្រើន​នៅ​ព្រំដែន​ប្រទេស​ទាំងសងខាង ហើយ​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ណា​ម្នាក់​ចូលទៅ​ឡើយ​។​

លោក ​Hee-Beom Lee ប្រធាន​ក្រុម​រៀបចំ​ព្រឹ​ត្តិ​ការណ៍​ Pyeongchang 2018 បាន​និយាយថា ក្រុម​អត្ត​ព​លិ​ក​កូរ៉េខាងជើង​នឹង​អាចធ្វើ​ដំណើរ​មកដល់​តា​ម​ច្រក​មួយ​នេះ​។​



លោក​បន្តថា ដើម្បី​រក្សា​សន្តិភាព​នៅក្នុង​តំបន់​ឧបទ្វីប​កូរ៉េ ការចូលរួម​របស់​ពួកគេ គឺ​សំខាន់​ខ្លាំងណាស់ ហើយក៏​ដើម្បី​សម្រេច​ជោគជ័យ​នៃ​ព្រឹ​ត្តិ​ការណ៍​កីឡា​អូឡាំពិក​ផងដែរ​។​

សូមបញ្ជាក់ថា តំបន់​គ្មាន​ព្រំដែន​ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ដំណាច់​សង្គ្រាម​កូរ៉េ​ឆ្នាំ ​១៩៥៣​នោះ នឹង​មានន័យថា ក្រុម​អ្នកគាំទ្រ និង​ក្រុម​បុគ្គលិក​របស់​អត្ត​ព​លិ​ក នឹងត្រូវ​ធ្វើដំណើរ​ចេញពី​កូរ៉េខាងជើង​តាម​នាវា​។​

កាលពី​ខែ​មុន ក្រុមមន្ត្រី​កីឡា​អូឡាំពិក បាន​និយាយ​ទ​ទួ​ច​ថា ភាព​តានតឹង​ឡើងក​ម្តៅ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​ជុំវិញ​កម្មវិធី​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង នឹងមិន​បង្ក​គ្រោះថ្នាក់​ដល់​ការប្រកួត​នោះឡើយ​។

ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង លោក​មូ​ន ចេ​អ៊ី​ន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា មាននូវ​លទ្ធភាព​ដែល​ជម្លោះ​យោធា​ជាមួយ​ប្រទេសជិតខាង​មួយ​នេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684