ព័ត៍មានទាន់​ហេតុការណ៏
Search

ស្វាគមន៍​វីរបុរស​នៅក្នុង​ក្រុង​ព្យុងយ៉ាង ​សម្រាប់​អ្នក​អភិវឌ្ឍ​ មី​ស៊ី​ល​របស់​កូរ៉េខាងជើង​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា បុរស និង​ស្ត្រី​នៅក្នុង​សម្លៀកបំពាក់​ប្រពៃណី​ចម្រុះ​ពណ៌​បាន​តម្រង់​ជួរ​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង​ព្យុងយ៉ាង ​ដើម្បី​ទទួល​អ្នកវិទ្យាសាស្ត្រ និង​កម្មករ​នៅ​ពីក្រោយ​ការស្វាគមន៍​វីរបុរស​នៃ​ការធ្វើ​តេស្ត​មី​ស៊ី​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង។​

ចំណងជើង​ទំព័រមុខ​ក្នុង​កាសែត Rodong Sinmun ដែលជា​អ្នកនាំពាក្យ​ផ្លូវការ​នៃ​គណបក្ស​ពលករ​កំពុង​កាន់អំណាច​រួមជាមួយ​រូបភាព​នៃ​ការអភិវឌ្ឍ​​នៃ​អ្វីដែល​ហាក់ដូចជា​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន​ថា “​ការស្វាគមន៍​សាទរ​របស់​ប្រជាជន​សម្រាប់​អ្នក​ចម្បាំង​វិទ្យាសាស្ដ្រ​ការពារជាតិ​” ។​

កាសែត​នេះ​បាន​សរសើរ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​មី​ស៊ី​ល​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​មធ្យម Hwasong-12 សម្រាប់​ការបង្ហាញ​ពិភពលោក​ពី​កម្លាំង​នៃ​រដ្ឋ​ដែលមាន​អនុភាព​នុយក្លេអ៊ែរ​មួយ​នេះ។​ រូបថត​បាន​បង្ហាញថា អ្នក​អភិវឌ្ឍ​​រាប់រយ​នាក់​បាន​ស្លៀក​សំលៀកបំពាក់​យោធា​នៃ រូបចម្លាក់​យក្ស​របស់​មេដឹកនាំ​លោក គីម អ៊ី​ល​សុង និង​លោក គីម ជុងអ៊ីល ដែល​បាន​គ្របដណ្តប់​កណ្តាល​នៃ​រដ្ឋធានី​នេះ ។​

រូបថត​ផ្សេងទៀត​បានបង្ហាញ​ថា អ្នកស្រុក​បាន​គ្រវីទង់ជាតិ​ពណ៌​ក្រហម និង​ផ្កា​សិប្បនិម្មិត ខណៈដែល​ពួកគេ​បាន​ទៅ​ចូលរួម​ស្វាគមន៍​ក្បួន​រថយន្តក្រុង​ដឹក​អ្នក​អភិវឌ្ឍ​​ទាំងនោះ។​​ ទីភ្នាក់ងារ KCNA បាន​និយាយថា “​ផ្លូវ​នៃ​រដ្ឋធានី​នៃ​ទីក្រុង​ព្យុងយ៉ាង​ពេញ​ដោយ​បរិយាកាស​អ៊ឹកធឹក​ដើម្បី​ស្វាគមន៍​អ្នកវិទ្យាសាស្ត្រ​ការពារជាតិ​” ។​

ប្រទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃអាទិត្យ ​បាន​បាញ់​សាកល្បង​នូវ​អ្វីដែល​ក្រុមអ្នកវិភាគ​បាន​និយាយថា មិនមែនជា​គ្រាប់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​របស់ខ្លួន​នៅឡើយ​ទេ ខណៈដែល​វា​ជាការ​បង្កើនល្បឿន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​មី​ស៊ី​ល​ឆ្លង​ទ្វីប (ICBM) ដែលមាន​សមត្ថភាព​បញ្ជូន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅ​ទ្វីប​សហរដ្ឋអាមេរិក។​

ក្រុង​ព្យុងយ៉ាង​មាន​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​អាច​ទៅដល់​គោលដៅ​នៅ​ទូទាំងប្រទេស​កូរ៉េខាងត្បូង​ក្នុង​ល្បឿន ៥០០​គីឡូម៉ែត្រ និង​ប្រទេស​ជប៉ុន ១,០០០-១,៣០០​គីឡូម៉ែត្រ។​

ប៉ុន្ដែ​ជាមួយនឹង​រយៈ​ចម្ងាយ ៤,៥០០​គីឡូម៉ែត្រ​ មី​ស៊ី​ល Hwasong-12 បានដាក់​មូលដ្ឋានទ័ព​អាមេរិក​លើ​កោះ​ប៉ាស៊ីហ្វិក​នៃ​កោះ Guam នៅក្នុង​ការឈាន​ទៅដល់​នេះ។​

សូមបញ្ជាក់ថា កូរ៉េខាងជើង​បាន​អនុវត្ត​ការធ្វើ​តេស្ត​គ្រាប់​បរមាណូ​ពីរលើក និង​បាញ់​មី​ស៊ី​ល​រាប់សិប​គ្រាប់ ចាប់​តាំងពីដើម​ឆ្នាំមុន៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684