ព័ត៍មានទាន់​ហេតុការណ៏
Search

​សង្គ្រាម​នៅ​ស៊ី​រី ​៖ ក្រុម​ប្រទេស​ចម្រុះ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក វាយប្រហារ​ទៅលើ​ ​ក្បួន​កុង​វ័រ​របស់​ក្រុម​ស្មោះ​នឹង​លោក​អាសាដ​ ​

​កងទ័ព​សហរដ្ឋ​អា​មេ​រិ​ក បាន​បើក​ការវាយប្រហារ​ថ្មីៗ​តាម​អាកាស​ប្រឆាំងនឹង​កងទ័ព​ដែល​ស្មោះស្ម័គ្រ នឹង​លោក​អាសាដ នៅក្នុង​ប្រទេស​ស៊ីរី បន្ទាប់ពី​ពួកគេ​ធ្វើ​មិនដឹងមិនឮ​ព្រងើយកន្តើយ​ទៅនឹង​ការព្រមាន​ពី ខាង​ក្រុម​ប្រទេស​ចម្រុះ​និង​ពី​ខាង​កងកម្លាំង​របស់​រុស្ស៊ី​។ នេះ​ជាការ​លើកឡើង​ពី​ក្រុមមន្ត្រី​។​

​កងកម្លាំង​របស់​ស៊ី​រី ស្ថិតនៅក្នុង​ក្បួន​រថយន្ត​ប៉ុន្មាន​គ្រឿង រួម​ដំណើរ​ជាមួយ​រថក្រោះ​យ៉ាងតិច​ចំនួន​១​គ្រឿង​ផង ស្ថិត​នៅក្បែរ​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ហ្ស៊​កដា​នី ហើយ​បាន​ចាត់ទុកថា ជាការ​គំរាមកំហែង​មួយ​ដល់ដៃ​គូ​នៃ​ប្រទេស​ចម្រុះ​នៅលើ​ដី​(​ទ័ពជើងគោក​)​ដែល​នេះ​ជាការ​លើកឡើង​ពី មន្ត្រី​មន្ទីរ ប៉ង់​តា​ហ្គោ​ន​ម្នាក់​។



​ក្បួន​រថយន្ត​ទាំងនោះ ត្រូវបាន​គេ​បញ្ជា​ឲ្យ​ឈប់​រុល​ទៅមុខទៀត ជាច្រើនលើក​ច្រើនសា​ ប៉ុន្តែ​បែរជា​ធ្វើ​ព្រងើយកន្តើយ​នឹង​ការព្រមាន​។ នេះ​បើតាម​សម្តី និយាយ​ពី​មន្ត្រី​ដដែល។​

​នៅមាន​ប្រភព​ខាង​យោធា​មួយ​ផ្សេងទៀត បាន​ប្រាប់ The Associated Press ថា វា​លេចចេញ​នូវ​កងកម្លាំង​របស់​ស៊ី​រី ដែល​ទំនងជា​ប្រុងប្រៀប​រៀបចំ​វាយប្រហារ​ទៅលើ​តំបន់​មួយ​ដែល​ក្នុងនោះ​មាន​ទាំង​វាយប្រហារ​ទៅលើ​ក្រុមប្រឹក្សា​របស់​សហរដ្ឋ​អាមេ​រិ​ក​ផង​ទៀត​។​

​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​កលោក James Mattis បាន​ថ្លែងការណ៍​ពី​ការវាយប្រហារ​នោះ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍ នៅពេល​មាន​ជំនួប​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ស៊ុយ​អ៊ែ​ត លោក Peter Hultqvist៕
AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684