Connect with us

ព័ត៌មានជាតិ

សាស្ត្រាចារ្យ​ យូ សុភា ថា រៀនជំនាញអក្សរសាស្ត្រខ្មែរ មានទីផ្សារការងារច្រើនសម្រាប់អ្នកចេះច្បាស់

បានផុស

នៅ

លោក យូ សុភា សាស្តាចារ្យនៅដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកនិពន្ធដ៏ល្បីមួយរូប បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកកន្លងមកថា អ្នកសិក្សាជំនាញអក្សរសាស្ត្រខ្មែរ អាចមានឱកាសស្វែងរកការងារបានទូលំទូលាយ សម្រាប់អ្នកដែលចេះច្បាស់លាស់។

សាស្ត្រាចារ្យ យូ សុភា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិតណាស់ មនុស្សមួយចំនួននៅតែមានចម្ងល់ ឬ មិនសូវឱ្យតម្លៃទៅលើមុខជំនាញអក្សរសាស្ត្រខ្មែរ ដោយពួកគេយល់ថា បន្ទាប់ពីរៀនចប់ តើជំនាញនេះ មានទីផ្សារទូលំទូលាយដែរ ឬ ទេ? ក្រៅពីធ្វើជាគ្រូបង្រៀន តើជំនាញនេះ អាចស្វែងរកការងារប្រភេទណាបានខ្លះ?

ពាក់ព័ន្ធនឹងករណីនេះ លោកសាស្ត្រាចារ្យ យូ សុភា បាននិយាយនៅក្នុងវីដេអូលោកថា បន្ទាប់ពីនិស្សិតរៀនចប់ជំនាញអក្សរសាស្ត្រខ្មែរចប់ អាចក្លាយជាគ្រូបង្រៀនផ្នែកអក្សរសាស្ត្រខ្មែរគ្រប់កម្រិតនៅសាលារដ្ឋ និងឯកជន ដែលមានតម្រូវការលើមុខវិជ្ជានេះ។ ក្រៅពីជាគ្រូបង្រៀន អ្នកសិក្សាក៏អាចក្លាយជាអ្នកនិពន្ធប្រលោមលោក កំណាព្យ ឬអ្នកនិពន្ធអត្ថបទផ្សេងៗនៅតាមទស្សនាវត្តី សារព័ត៌មាន ឬ ស្ថាប័នដែលត្រូវការ។ មិនតែប៉ុណ្ណោះ ជំនាញអក្សរសាស្ត្រខ្មែរ ក៏អាចប្រឡងចូលក្រសួង ឬ មន្ទីរនានាដែលមានតម្រូវការផ្នែកនេះផងដែរ។

លោកសាស្ត្រាចារ្យ យូ សុភា សង្កត់ធ្ងន់ចំពោះទីផ្សារការងារថា៖ “ទីផ្សារចង្អៀត ឬមិនចង្អៀត គឺអាស្រ័យលើចំណេះដឹង។ ទីផ្សារចង្អៀត លុះត្រាតែយើងមានចំណេះដឹងស្ទើរ ប៉ុន្តែ បើយើងមានចំណេះដឹងទូលំទូលាយច្បាស់លាស់ល្អហើយ គឺទីផ្សារទូលាយហើយ”។ លោកបន្តថា មុខវិជ្ជាអ្វីក៏ដោយ ប្រសិនបើរៀនត្រឹមតែមានឈ្មោះថារៀន មិនបានយកចិត្តទុកដាក់ខ្ពស់ នោះនឹងពិបាករកការងារធ្វើដូចគ្នា ប៉ុន្តែ ប្រសិនជានិស្សិតយកចិត្តទុកដាក់រៀនសូត្រ រៀនដោយការតាំងចិត្ត ទីផ្សារការងារក៏ធំទូលាយទៅតាមនោះ។

ជំនាញអក្សរសាស្ត្រខ្មែរពិតជាសំខាន់ណាស់សម្រាប់ប្រទេសជាតិ គឺជាការអភិរក្សអក្សរសាស្ត្រ លើកស្ទួយវប្បធម៌ខ្មែរឱ្យបានគង់វង្ស។ ត្រង់ចំណុចនេះ លោកសាស្ត្រាចារ្យ យូ សុភា ក៏បានលើកឡើងដែរថា អ្នកដែលរៀនអក្សរសាស្ត្រខ្មែរអាចចេះបំណិនជីវិតផ្សេងៗ តាមរយៈការសិក្សាអក្សរសិល្ប៍នានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ផ្លូវកាត់​ថ្មី​តភ្ជាប់ពី​ខេត្ត​បាត់ដំបង ​មក​សមុទ្រ​ខេត្ត​កោះកុង​សម្រេចបានជាង​ ៨០%

សន្តិសុខសង្គម៧ ថ្ងៃ មុន

ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុម​ចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ

ចរាចរណ៍១៣ ម៉ោង មុន

បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់​របួសធ្ងន់ស្រាលជាង១០នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

តួលេខ​ផ្លូវការ​ ទេសចរ​ដើរលេង​ចូលឆ្នាំមាន​ជាង ២១​ លាន​នាក់ ​និង​ខេត្តចំនួន ៥ ឈាន​មុខ​គេ

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ

Sokha Hotels

ព័ត៌មានពេញនិយម