Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប ផ្ដល់អំណោយដល់អ្នកអនាម័យជាង១០០នាក់ ដែលបានចូលរួមយ៉ាងសកម្មថែរក្សាអនាម័យក្នុងក្រុងសៀមរាប

បានផុស

នៅ

នៅថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បាននាំយកអំណោយមួយចំនួនប្រគល់ជូនដល់អ្នកអនាម័យជាង១០០នាក់ មកពីអង្គភាពចំនួន៥ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់ដែលបានចូលរួមថែរក្សាអនាម័យក្នុងក្រុងសៀមរាបបានយ៉ាងល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលខេត្តបានថ្លែងថា បើទោះបីការចោលសំរាមរបស់ពលរដ្ឋជាពលរដ្ឋបច្ចុប្បន្នមានសណ្ដាប់ធ្នាក់ក៏ពិតមែន ប៉ុន្តែនៅក្នុងខេត្តសៀមរាប ក៏នៅមានបងប្អូនខ្លះនៅមិនទាន់ចូលរួមទុកដាក់សំរាមបានល្អនៅឡើយទេ ដែលការងារនេះទាមទារឲ្យបងប្អូនយើងជាអ្នកអនាម័យ ត្រូវមានភារកិច្ចក្នុងការចូលរួមសម្អាតជាប្រចាំ ទើបជួយឲ្យទិក្រុងយើងក្លាយជាទីក្រុងស្អាត មិនមានការចោល និងទុកសំរាមផ្ដេសផ្ដាស។

លោក ប្រាក់ សោភ័ណ បង្ហាញថា ជាក់ស្ដែងក្នុងឱកាសព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ឆ្នាំ២០២៣កន្លងទៅនេះ ការទុកដាក់សំរាមរបស់បងប្អូនយើង គឺមានភាពល្អប្រសើរ ស្របជាមួយនឹងសកម្មភាពក្រុមការងារយើងដែលជាអ្នកអនាម័យ ក៏បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមថែរក្សា រៀបចំសណ្ដាប់ធ្នាប់ ការចោល ការទុកដាក់សំរាម និងប្រមូលសំរាម ដោយទោះបីធុងសំរាមមិនបានគ្រប់គ្រាន់ក៏ពិតមែន តែពួកគាត់ក៏បានទុកដាក់សំរាមឲ្យមានរបៀបរៀបរយ ងាយស្រួលដល់បងប្អូនអ្នកអនាម័យយើងងាយស្រួលសម្អាត និងប្រមូលផងដែរ។

អភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា សម្រាប់ព្រះរាជពីធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប នាឆ្នាំនេះ គឺយើងបានទទួលវត្តមានភ្ញៀវទេសចរជាតិ-អន្តរជាតិ រហូតដល់ជាង ៣០ម៉ឹននាក់ ដែលចំនួននេះ គឺមានការកើនឡើងបើធៀបនឹងឆ្នាំ២០១៩ ។ ហើយវត្តមានភ្ញៀវទេសចរមានចំនួនច្រើនបែបនេះ ក៏ដោយសារតែទីក្រុងយើងស្អាត ក្នុងនោះបងប្អូនយើងទាំងអស់មានភាពសកម្ម សម្អាតបានល្អ ស្អាត។ ជាក់ស្ដែងកាលពីពេលកន្លងទៅរដ្ឋបាលខេត្ត បានសហការជាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តជាច្រើនរយនាក់ ដើម្បីធ្វើការសម្អាតនៅក្នុងក្រុង ក៏ប៉ុន្តែមិនបានស្អាតដូចបងប្អូនអ្នអនាម័យយើងទេ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ និងបានជម្រុញលើកទឹកចិត្តដល់បងប្អូនជាក្រុមអ្នអនាម័យទាំង ៥អង្គភាព រួមមាន៖ មន្ទីរបរិស្ថានខេត្ត, ក្រុមហ៊ុន Gaea.plc, ក្រុមហ៊ុន Cintri, ក្រុមហ៊ុន Active Green និងគ្រឹះស្ថានអង្គរ សូមចូលរួមបន្តទៀតក្នុងការងារសម្អាតបរិស្ថាន ការប្រមូលសំរាមនៅក្នុងទីក្រុងឲ្យបានស្អាតបន្ថែមទៀត ហើយក៏សង្ឃឹមថា សោភ័ណភាពទីក្រុងយើងនឹងកាន់តែស្រស់ស្អាត ដើម្បីជាការទាក់ទាញ់ដល់អ្នកទេសចរណ៍គ្រប់ជាតិសាសន៍ចូលមកកំសាន្តកាន់តែច្រើនឡើង៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម