ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី នឹង​បញ្ចូល​ឡើងវិញ​នូវ​ផ្នែក​ក្រុមហ៊ុន SIA Cargo ​​

ក្រុមហ៊ុន SIA Cargo ជា​សាខា​ដែល​កាន់កាប់​ទាំងស្រុង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី (SIA) នឹង​ត្រូវបាន​បញ្ចូល​ឡើងវិញ​ទៅជា​ផ្នែក​មួយ​នៅក្នុង​ក្រុម SIA Cargo​។ ក្រុមហ៊ុន​ដឹកជញ្ជូន​ជាតិ​បានប្រកាស​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដូច្នេះ​នៅក្នុង​ថ្ងៃ​សុក្រ​ ទី​១៩ ខែឧសភា​។​
​ ​
ក្រុមហ៊ុន SIA បាន​និយាយថា ការបញ្ចូល​ឡើងវិញ​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​ល្អប្រសើរ​នូវ​ប្រសិទ្ធភាព​ការងារ​នឹងត្រូវ​បាន​គេ​រំពឹងថា នឹង​ត្រូវបាន​ប្រព្រឹត្ត ទៅហើយ​រួចរាល់​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៨ បន្ទាប់ពី​ក្រុមហ៊ុន SIA Cargo ណាមួយ​នឹង​ក្លាយជា Cargo division ផ្នែក​ទំនិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នោះ​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​និយាយថា វា​នឹង​ពុំមាន​ការផ្លាស់ប្តូរ​ចំពោះ​ប្រតិបត្តិការ​របស់ SIA Cargo នោះទេ​។ យន្តហោះ Boeing 747-400 ជា​យន្តហោះ​ដឹកទំនិញ​ចំនួន​៧​គ្រឿង​នឹង​ត្រូវបាន​បន្តធ្វើ​ប្រតិបត្តិការ​នៅពេលដែល​ផ្នែក SIA division នឹង​បន្ត​គ្រប់គ្រង Bellyhold កន្លែង​លាក់ទុក​ទំនិញ​របស់​យន្តហោះ​ដឹក​អ្នកដំណើរ​សម្រាប់ SIA, Silkair និង Scoot នោះ​។​

​កន្លែង Bellyhold គឺ​យោង​ទៅរក​ទំនិញ​លាក់​នៅក្រោម​ជាន់​ដ៏​សំខាន់​របស់​យន្តហោះ​។ ភាគច្រើន​នៃ​និយោជិត​ជិត​ ៩០០​នាក់​របស់ SIA Cargo នឹង​ត្រូវបាន​រក្សាទុក​នៅក្នុង​ផ្នែក SIA division ថ្មី ចំណែក​និយោជិត​មួយចំនួនទៀត​នឹងត្រូវ​បាន​ផ្ទេរ​ទៅកាន់​ផ្នែក​ផ្សេងៗ​ទៀត​។ ក្រុមហ៊ុន​ដឹកជញ្ជូន​នេះ​បាន​និយាយ​ដូច្នេះ​។ SIA បាន​បន្ថែមថា សមាជិក​ដែល​ពុំមាន​ការបញ្ជាក់​អំពី​ជម្រើស​មុខតំណែង​ការងារ​ផ្សេងទៀត​នោះ​នឹងត្រូវ​បានផ្តល់​ឱកាស​ស​ម្រា​ប់​អភិវឌ្ឍ​បុគ្គលិក​នៅក្នុង​ក្រុម​។ ទង្វើ​នេះ​បានកើត​ឡើង បន្ទាប់ពី​ក្រុមហ៊ុន SIA កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​រាយការណ៍​អំពី​ការខាតបង់​សុទ្ធ​ចំនួន​ ១៣៨​លាន​ដុល្លារ​សិង្ហ​បុរី​សម្រាប់​ត្រីមាស​ទី​៤​របស់ខ្លួន​ជាមួយ​ប្រាក់ចំណូល​បាន​ធ្លាក់ចុះ​ចំនួន​ ១៣២​លាន​ដុល្លារ​សិង្ហ​បុរី​សម្រាប់​ក្រុមហ៊ុន SIA Cargo ដោយសារ​ករណី​ច្បាប់​ប្រកួតប្រជែង​មួយ​នៅ​អឺ​រ៉ុ​ប​។ ក្រុម SIA ស្ថិតនៅ​ក្នុងចំណោម​ក្រុមហ៊ុន​អាកស​ចរណ៍​ដែល​ប្រឈម​នឹង​ការផាកពិន័យ​នៅក្នុង​ករណី​របស់​គណៈ​កម្ម​ការ​អឺ​រ៉ុ​ប​ដែល​បាន​និយាយថា ក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ​បាន​សម្របសម្រួល​បាន​និយាយថា ក្រុមហ៊ុន​អាកាសចរណ៍​ទាំងឡាយ​បាន​សម្របសម្រួល​សកម្ម​ភាព​របស់​ពួកគេ​ទៅលើ​ការគិត​តម្លៃបន្ថែម​សម្រាប់​ប្រេង និង​ស​និ្ត​សុខ​ដែល​បាន​ប៉ះពាល់​ដល់​សេវា​ទំនិញ​នៅក្នុង​រយៈពេល​ជាង​៦​ឆ្នាំ​។​

SIA Cargo គឺជា​ផ្នែក​មួយ​របស់ SIA រហូតដល់​ខែកក្កដា ឆ្នាំ​២០០១ នៅពេលដែល​ខ្លួន​បានក្លាយ​ទៅជា​សាខា ដោយឡែក​មួយ​នោះ​។ SIA បាន​និយាយថា នៅពេលនោះ SIA គឺ​ស្ថិតនៅក្នុង​ដំណោះ​ការ​នៃ​ការបង្កើន​កង​យន្តហោះ​របស់ខ្លួន​រហូត​ដល់​១៧​គ្រឿង​នៃ​យន្តហោះ​ប្រភេទ 747-400 Fs និង​មាន​សភាព​កាន់តែ​ល្អ​សមស្រប​ដើម្បី​អនុវត្ត​ការពង្រីក​របស់ខ្លួន​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​អាច​ដំណើរការ​ដោយ​ខ្លួនឯងបាន​។ SIA បាន​បន្ថែមថា ផ្សារ​យន្តហោះ​ដឹកទំនិញ​ចាប់តាំងពី​ពេលនោះ​មក គេ​បានឃើញ​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​។ SIA បាន​និយាយទៀតថា SIA Cargo ឥឡូវនេះ​មាន​យន្តហោះ​ចំនួន​ ៧​គ្រឿង​នៅក្នុង​កង​យន្តហោះ​ដឹកទំនិញ​របស់ខ្លួន​៕
CNA



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684