Connect with us

កីឡា

ព្រំ សំណាង ប្រាប់ថា ជីវិតសព្វថ្ងៃប្រៀបដូចជាការយល់សប្តិ

បានផុស

នៅ

ជីវិតរបស់កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង បានផ្លាស់ប្តូរស្ទើរទាំងស្រុងនៅក្នុងរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយដែល​បានធ្វើឲ្យរូបគេស្ទើរតែមិនគួរឲ្យ​ជឿពីជីវិតរបស់ខ្លួនមានថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រំ សំណាង ដែលចាប់ផ្តើមឡើងកូដខ្លាំងពេលចេញទៅប្រកួតនៅសង្វៀន Thai Fight កាលពីដើមឆ្នាំ២០២៣ បានរៀបរាប់ថា ប៉ុន្មានឆ្នាំចុងក្រោយមិននឹកស្មានខ្លួនឯងមានអ្វីគ្រប់យ៉ាងចាប់តាំងពីបានទៅប្រកួតនៅប្រទេសថៃក៏ចាប់ផ្តើមល្បី និងទទួលបានការឧបត្ថម្ភថវិកាជាបន្តបន្ទាប់។

កីឡាករមកពីខេត្តកំពង់ស្ពឺបាននិយាយថា ៖«មកពីសំណាងដូចឈ្មោះរបស់ខ្ញុំក៏ថាបាន។ ណាមួយគេមើលឃើញពីជីវិតខ្ញុំតស៊ូ វេទនា​របស់​ខ្ញុំច្រើនណាស់។ បើរៀបរាប់ពីជីវិតវេទនារបស់ខ្ញុំគេស្តាប់នឹងស្រក់ទឹកភ្នែក។ គេមើលងាយ គ្មានផ្ទះរស់នៅសមរម្យ​ គេមិនឲ្យតម្លៃទេការងារមិន​ច្បាស់​លាស់»។

«ពីមុនរកតែលុយ៥០០​រៀលទិញការ៉ែមឲ្យកូនក៏គ្មាន។ អីចឹងហើយឥឡូវនេះឃើញគេអត់ ខ្ញុំាអាណិតណាស់ ខ្ញុំក៏ឆ្លៀតដាក់ទាន១ម៉ឺន ២ម៉ឺន ព្រោះនឹកឃើញពេលខ្ញុំអត់។ សូម្បីតែខ្ចីលុយគេ៥០០រៀលពេលមានឃើញ​គេលក់ការ៉ែម ចង់ទិញឲ្យកូន យើងមានតែចាប់កូនចូលផ្ទះ»។ កីឡាករបានរៀបរាប់។

ព្រំ សំណាង បន្ត​ថា កាល​ពីមុនខ្លួន​គ្មាន​​ការងារ​ធ្វើមិនច្បាស់ទេ សូម្បីប្រដាល់ក៏មិនទៀងទាត់​។ ជូន​កាលបានឡើងប្រកួត ប៉ុន្តែ​ហ្វឹកហាត់មិនដិតដល់​ និង​មានបញ្ហាជាមួយក្លិបចាស់ផង ប៉ុន្តែ​ចាប់តាំងពី​ចេញ​ទៅ​ប្រកួតនៅថៃ​មក​ អ្នកគាំទ្រ ឯកឧត្តម ឧកញ៉ា​ លោកជំទាវ ​បាន​ជួយ​ឧបត្ថម្ភ​ច្រើនណាស់ចាប់តាំងពី១ដុល្លារក៏ពួកគាត់ផ្ញើឲ្យដែរ។

«ប្រៀបធៀប​ជីវិតពីមុនខុសគ្នាខ្លាំងណាស់។ ពីមុនយើងហាត់ផង នឹកឃើញដល់ប្រពន្ធកូនបានអ្វីហូប បានអីសងគេ។ តើអនាគតយើងទៅជាយ៉ាងណា បើយើងនៅតែបន្តវេទនាបែបនេះ? មិននឹកស្មានថា ខ្លួនឯងមានថ្ងៃនេះ ដូចយល់សប្តិអីចឹង។ រាល់​ថ្ងៃនេះស្មានតែខ្លួនឯងយល់សប្តិតើ ពីព្រោះពីមុនគ្មានអ្វីសោះ តែឥឡូវនេះមានអ្វីៗគ្រប់យ៉ាងសម្រាប់រស់នៅ»។

សព្វថ្ងៃ ព្រំ សំណាង មានផ្ទះ រថយន្ត និងហាងកាត់សក់ មានដី ជាទាហាន​ ហើយមានការងារជាទូតសុច្ឆន្ទៈឲ្យប៊ូសស្ត្រង​ដែលធ្វើឲ្យរូបគេរកចំណូលបានរាប់ពាន់ដុល្លាររាល់ការប្រកួតម្តងៗ។ រូបគេបានឈ្នះខ្សែក្រវាត់ជាច្រើនក្នុងរយៈពីរឆ្នាំចុងក្រោយ​ដូចជាខ្សែក្រវាត់គុន​ខ្មែរ​អន្តរជាតិ KIFខ្សែក្រវាត់អន្តរជាតិ Thai Fight ខ្សែក្រវាត់គ្រុឌ​គុនខ្មែរអន្តរជាតិ ខ្សែក្រវាត់គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព មេដាយ​មាស​ស៊ីហ្គេម ឆ្នាំ២០២៣ និងខ្សែក្រវាត់ក៏ដូចជាពានរង្វាន់ជាច្រើនទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម