ព័ត៍មានទាន់​ហេតុការណ៏
Search

ឱក សុគន្ធ​កញ្ញា សិច​ស៊ី​សម្ញែង​សាច់​ខ្ចី​ ធ្វើ​ឲ្យ​ប្រុសៗ​ស្រក់ទឹកមាត់​ស្ទើរ​គ្រប់គ្នា !

​ភ្នំពេញ ៖ រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​ភាព​សិច​ស៊ី​ស្រើបស្រាល​បញ្ចេញ​សាច់​ភ្លៅ ​និង​ដើមទ្រូង​ទ្រលុកទ្រលន់​នៅ​កណ្ដាលវាល​ ក្នុង​ឈុត​សំលៀកបំពាក់​ហាត់ប្រាណ​(​ប៊ី​គី​នី​) ​របស់​តារា​ចម្រៀង​ស្រី​ កញ្ញា ឱក សុគន្ធ​កញ្ញា បាន​និង​កំពុង​ដុត​អារម្មណ៍​បុរសៗ​ ព្រម​ទាំងអ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ នាំគ្នា​ជ្រួលជ្រើម​សម្លឹង​មើល​នូវ​រូបថត​ដ៏​សិច​ស៊ី​ និង​កម្រ​នឹង​ធ្លាប់​មាន​ពីមុន​របស់​កញ្ញា ឱក សុគន្ធ​កញ្ញា។

ជាការ​កត់សម្គាល់ ​កញ្ញា ឱក សុគន្ធ​កញ្ញា កន្លង​មក​ក៏​ត្រូវ​បាន​ទស្សនិកជន​ចាត់ទុកថា​នាង​ជា​តារា​ស្រី​មួយ​រូប​​ ដែល​និយម​ចូល​ចិ​ត្ដ​បង្អួត​ពី​ភាព​ហ៊ឺហា​ផងដែរ។ ​ការប្រើប្រាស់​សម្ភារៈ​ទំនើប​តម្លៃ​ថ្លៃៗ​ក្រោយពី​ជោគជ័យ​លើ​អាជីព​សិល្បៈ​ និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​មហាជន។ មិនតែប៉ុណ្ណោះ​ នាង​ក៏​ជា​តារា​ស្រី​ដែលមាន​ភាព​លេច​ធ្លោ​លើ​រូប​សម្រស់​ស្រស់​សោភា​ មិន​ចាញ់​តារា​ស្រី​វ័យក្មេង​ឯទៀត​ផងដែរ​។

យ៉ាង​ណាមិញ រឿង​ដែល​ធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​ទៀត​នោះ ​គឺ​ថ្មីៗ​នេះ​តារា​ចម្រៀង​លំដាប់​ជួរមុខ​របស់​ផលិតកម្ម​ហង្ស​មាស កញ្ញា ឱក សុគន្ធ​កញ្ញា បាន​រំលេច​រូបថត​មួយ​សន្លឹក​ ក្នុង​ឈុត​សំលៀកបំពាក់​ប៊ី​គី​នី ​បញ្ចេញ​សាច់​ភ្លៅ​ និង​ដើមទ្រូង​សម្បូរ​សាច់ ​មើល​ឃើញ​ហើយ​គួរ​ឲ្យ​ក្នក់ក្នាញ់​ ធ្វើ​ឲ្យ​បុរសៗ​ភាគច្រើន​ដែល​បានឃើញ​រូបថត​នេះ​ ហាក់​មានការ​ចាប់អារម្មណ៍​មិនតិច​នោះឡើយ​។​ ក្នុងនោះ​ក៏មាន​ខ្លះទៀត​បាន​និយាយថា កញ្ញា លេង​ខ្លាំង​ម្ល៉េះ ​ធ្វើ​នេះ​ដូច​ដុត​អារម្មណ៍​ប្រុសៗ​ពេក​ហើយ​។

ជាមួយគ្នា​នៃ​ការ​ទម្លាយ​រូប​សិច​ស៊ី​មួយ​សន្លឹក​នេះដែរ​ តារាចម្រៀង ​កញ្ញា ឱក សុគន្ធ​កញ្ញា ក៏បាន​សរសេរ​បញ្ជាក់​ដោយ​ខ្លី​ថា យុទ្ធនាការ​សម្រក​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​…. ! ៥​គីឡូ​ត្រូវ​ចាក​ចេញពី​ខ្លួន​របស់ខ្ញុំ​ បើ​មិន​ដូច្នេះ​ទេ​មិនអាច​យកឈ្នះ​ជំងឺ​ផ្សេងៗ​បានទេ​..​។​ ហាត់ប្រាណ​ដើម្បី​សុខភាព ​រក្សា​គីឡូ​ទើប​មិន​ងាយ​ឈឺ​… ។​

ដូច្នេះ​ដើម្បី​បានដឹង​កាន់តែច្បាស់​ ថា​តើ​រូបថត​សិច​ស៊ីក្នុង​ឈុត​សំលៀកបំពាក់​សិច​ស៊ី​មើល​ឃើញ​របស់​ល្អ​ ពី​សំណាក់​កញ្ញា ឱក សុគន្ធ​កញ្ញា មាន​ភាព​ទាក់ទាញ ​និង​ពិតជា​ធ្វើ​ឲ្យ​បុរសៗ​ចាប់​អារ​ម្មណ៍​ខ្លាំង​ ហើយ​អាច​ទទួលរង​ការរិះគន់​ដល់​កម្រិត​ណា​នោះ​ សូម​ទស្សនា​រូបថត​នេះ​ទាំងអស់គ្នា​ជាមួយ​កម្ពុ​ជាថ្មី​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114