Connect with us

ជីវិតកម្សាន្ដ

Jisoo បង្ហោះអបអរ ក្រោយ YG ប្រកាសបន្តកុងត្រាថ្មីរបស់ BLACKPINK

បានផុស

នៅ

នៅរសៀលថ្ងៃទី ០៦ ខែធ្នូ Kim Jisoo បានចែករំលែករូបថតរបស់សមាជិកក្រុមទាំងបួនរូបរបស់ BLACKPINK នៅលើបណ្តាញសង្គមផ្ទាល់របស់នាង​ ព្រមទាំង tag គណនីផ្លូវការរបស់បុគ្គលម្នាក់ៗម្នាក់ៗ ជាមួយនឹងសញ្ញាអារម្មណ៍បេះដូងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហោះរូបថតរបស់ Jisoo ត្រូវបានបកស្រាយថា ជាការអបអរនៃការបន្តកុងត្រារវាង BLACKPINK និង YG Entertainment ។ ជាងនេះទៅទៀត នៅពេលដែលរូបភាពដែលនាងបង្ហោះ វាជារូបភាពនៃថ្ងៃដំបូងនៅក្នុងឧស្សាហកម្មសម្រាប់ពួកគេទាំង ៤នាក់។ ដូច្នេះហើយ វាបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលះបង់កម្លាំងកាយ និងផ្លូវចិត្ត ដើម្បីបង្កើតស្នាដៃល្អៗសម្រាប់អ្នកគាំទ្រទូទាំងពិភពលោកទស្សនាផងដែរ។

ជាងនេះថែមទៀតទស្សនិកជនជាច្រើនសុទ្ធតែដឹងហើយថា​​ ក្រុម BLACKPINK បានបង្ហាញខ្លួនដំបូងក្នុងខែសីហា ឆ្នាំ ២០១៦ ជាមួយនឹងបទចម្រៀង “Boombayah” និង “Whistle” រហូតទទួលបានភាពល្បីល្បាញ និងប្រជាប្រិយភាពនិងក្លាយជារូបតំណាងសកលនាពេលបច្ចុប្បន្ននេះ។

រូបភាពដែល Jisoo បង្ហោះ

សូមបញ្ចាក់ដែរថា កាលពីថ្ងៃទី០៦ ខែធ្នូ ផលិតកម្ម YG Entertainment បានប្រកាសថា “បន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងផ្អែកលើការជឿជាក់យ៉ាងមុតមាំ យើងបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខសម្រាប់សកម្មភាពក្រុមជាមួយ BLACKPINK ហើយគ្រោងនឹងតបស្នងនូវក្តីស្រឡាញ់របស់អ្នកគាំទ្រនៅជុំវិញពិភពលោកតាមរយៈសកម្មភាពជាសកលរបស់ពួកគេ រួមទាំងការចេញអាល់ប៊ុមថ្មី និងដំណើរទេសចរណ៍ពិភពលោកដ៏ធំ។ ទាំងអស់នេះត្រូវបានគាំទ្រដោយ YG ដោយអស់ពីចិត្ត”៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖LINE TODAY

ចុចអាន៖សារព័ត៌មានធំៗរាយការណ៍ថា  V និង Jennie បានបញ្ចប់ទំនាក់ទំនងស្នេហាយូរណាស់មកហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម