ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​រៀបចំ​កិច្ចប្រជុំ​អ្នកគ្រប់គ្រង​គម្រោង​ថ្នាក់ជាតិ សម្រាប់​កម្មវិធីរ​ង្វា​យ​តម្លៃ​សិស្ស​កម្រិត​អន្តរជាតិ សម្រាប់​ការអភិវឌ្ឍន៍លើក​ទី​៥

​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ «​កិច្ចប្រជុំ​អ្នកគ្រប់គ្រង​គម្រោង​ថ្នាក់ជាតិ សម្រាប់​កម្មវិធីរ​ង្វា​យ​តម្លៃ​សិស្ស​កម្រិត​អន្តរជាតិ សម្រាប់​ការអភិវឌ្ឍ​លើក​ទី​៥» ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២-២៥ ខែឧសភា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​នៅខេត្តសៀមរាប​។


​កិច្ចប្រជុំ​នេះមានការ​អញ្ជើញ​ចូលរួម​ ពី​សំណាក់​ប្រតិភូមកពី​បណ្ដា​ប្រទេស​ជា​សមាជិក​មួយចំនួន​ដូចជា អេ​ក្វា​ឌ័​រ ហ្គា​តេ​ម៉ា​ឡា ហុង​ឌុយ​រ៉ា​ស់ ប៉ា​ណា​ម៉ា ប៉ា​រ៉ា​ហ្គា​យ សេ​ណេ​ហ្គា​ល់ ហ្សំ​ប៊ី ប្រេ​ស៊ី​ល កូ​សូ​វ៉ូ និង​ បុគ្គលិក​អប់រំ អ្នកជំនាញ​នៃ​អង្គការ​សម្រាប់កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច (OECD) តំណាង​អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍​ និង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ចំនួន១៦០​នាក់។

​យោងតាម​គេហទំព័រ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ឲ្យ​ដឹងថា ​កិច្ចប្រជុំ​នេះពិភាក្សា​ផ្ដោត​សំខាន់​ទៅលើ​ការពិនិត្យ​ឡើងវិញ និង​ការពិភាក្សា​ពី​លទ្ធផល​នៃ​ការអនុវត្ត​កម្មវិធីរ​ង្វា​យ​តម្លៃ​សិស្ស​កម្រិត​អន្តរជាតិ និង​ពិនិត្យ​លើ​គម្រោង​លម្អិត​ សម្រាប់​ប្រមូល​លទ្ធផល​នៃ​ការសិក្សា​សំខាន់ៗ ​ក្នុង​គោលបំណង​ផ្ដល់ឱកាស​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ ​បាន​ចូលរួម​ក្នុងការ​វាយតម្លៃ​បំ​ណិ​ន​របស់​សិស្ស​អាយុ១៥​ឆ្នាំ ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ ហើយ​លទ្ធផល​បាន​ពី​ការវាយតម្លៃ នឹងត្រូវ​បាន​យកទៅ​ប្រើប្រាស់ ដើម្បី​កែលម្អ​គោលនយោបាយ​អប់រំ យុទ្ធសាស្ត្រ​អប់រំ កម្មវិធីសិក្សា និង​ការបង្រៀន និង​រៀន ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114