ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំ​ស្រុក​មុខកំពូល​ ចុះសំណេះសំណាលជាមួយ​ប្រជាពលរដ្ឋ

កណ្តាល ៖ នៅព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧​នេះ លោក​បណ្ឌិត ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល និង​លោក ញឹម ខេមរា តំណាងលោក វ​ង្សី វិសុទ្ធ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំ​ស្រុកមុខកំពូល​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ សរុប​ចំនួន២២០០នាក់ និង​បាន​កាត់​ខ្សែបូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវផ្លូវ​បេតុង​ប្រវែង១០០០ម៉ែត្រ ទទឹង​៥​ម៉ែត្រ កម្រាស់០,១៥ ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​បឹង​ជន្លេន ឃុំ​ឫស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល​។

ការ​សំណេះសំណាល​នោះ ​លោកអភិបាលខេត្ត​ក៏បានមាន​ប្រសាសន៍​អំពី​សារសំខាន់ ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-សង្កាត់ ​គឺ​ដើម្បី​ទទួលបាន​ការផ្តល់​សេវា​កាន់​តែមាន​ប្រសិទ្ធភាព បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ​​មូលដ្ឋាន និង​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។ លោក​អភិបាល​បាន​រំលឹក​ដល់​ប្រជាពលរដ្ឋ​ អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​។​ សន្លឹក​ឆ្នោត​មួយសន្លឹក​មាន​តម្លៃ​ណាស់​សម្រាប់​ខ្លួនឯង ​និង​ប្រទេសជាតិ​ទាំងមូល​។

​ លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ​ត្រូវ​ចៀស​ឱ្យឆ្ងាយ​ពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ ពិសេស​យុវជន ​យុវនារី ត្រូវ​ចៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ត្រូវ​ឆ្លើយថា​ទេ​ចំពោះ​គ្រឿងញៀន ​និង ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ មានការ​ប្រុងប្រយ័ត្ន​ពេល​ប្រើប្រាស់​ផ្លូវ និង​មាន​សុជីវធម៌​ក្នុងការ​បើកបរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114