Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតីចិន លោក Xi Jinping នឹងបំពេញទស្សនកិច្ចនៅវៀតណាម ២ថ្ងៃ

បានផុស

នៅ

អគ្គលេខាបក្ស និងជាប្រធានាធិបតីចិនលោក Xi Jinping ព្រមទាំងភរិយា Peng Liyuan នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃនៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៣ខែធ្នូ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃព្រហស្បតិ៍ទី៧ខែធ្នូ។

ប្រធានាធិបតីចិនលោក Xi Jinping និងភរិយា Peng Liyuan (រូបថត៖ Seattle Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ផ្នែកទំនាក់ទំនងខាងក្រៅបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតាមការអញ្ជើញរបស់អគ្គលេខាបក្សវៀតណាម Nguyen Phu Trong និងភរិយា ក៏ដូចជាប្រធានរដ្ឋ លោក Vo Van Thuong និងភរិយាផងដែរ។

រឿងនេះកើតឡើងចំពេលវៀតណាមនិងចិន ប្រារព្ធខួបលើកទី១៥ នៃការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនេះ​ នឹងក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​របស់​លោក Xi ទៅកាន់​ប្រទេស​វៀតណាម ក្នុង​នាម​ជា​អគ្គលេខាធិកា​បក្ស និង​ជា​ប្រធានាធិបតី​ចិន។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម អស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា ខណៈវៀតណាមគឺជាដៃគូធំបំផុតរបស់ចិននៅក្នុងតំបន់អាស៊ាន។

ប្រធានាធិបតីចិនលោក Xi Jinping (រូបថត៖ AP)

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ ១៧៥.៦ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលក្នុងនោះការនាំចេញរបស់វៀតណាមមានចំនួន៥៧.៧ពាន់លានដុល្លារ និងការនាំចូលចំនួន១១៧.៨៧ពាន់លានដុល្លារ។

សរុបមក គិតត្រឹមថ្ងៃទី២០ខែកញ្ញា ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី៦ក្នុងចំណោមប្រទេស និងដែនដីចំនួន១៤៤ដែលមានការវិនិយោគផ្ទាល់នៅវៀតណាម ដោយមានគម្រោងសកម្មចំនួន៤០២៣ ជាមួយទុនសរុបជាង ២៦ពាន់លានដុល្លារ។

នៅខែតុលាឆ្នាំ២០២២ លោក Trong ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនដែរ ដោយកាលនោះ លោកបានក្លាយជាមេដឹកនាំបរទេសជាន់ខ្ពស់ដំបូងគេ ដែលបំពេញទស្សនកិច្ចបន្ទាប់ពីសមាជជាតិលើកទី២០នៃបក្សកុម្មុយនិស្តចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ច្បាស់ការណ៍ពីថ្ងៃដែលលោក ស៊ី ជីនពីង ជួបពិភាក្សាជាមួយលោក បៃដិន នៅទឹកដី អាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម