ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន Hoco បើកសម្ពោធ​ហាង​ដាក់តាំង​លក់​ផលិផល​របស់ខ្លួន ​នៅ​ក្នុង​ប្រទេស​កម្ពុជា​

​ភ្នំពេញ​ ៖ ក្រុមហ៊ុន Hoco ដែលជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បរិក្ខារ​ទំនើប​ជាច្រើន​ដូចជា កាស់ប៊្លូធូស ស្រោម​ការពារ ឧបករណ៍​បំពង​សំឡេង សម្រាប់​ប្រី​ប្រាស់​ជាមួយទូរស័ព្ទស្មា​ត​ហ្វូ​ន ថេបប្លេត កុំព្យូទ័រ​យួរដៃ កាលពី​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ បាន​បើកសម្ពោធការិយាល័យដាក់តាំង​លក់​ផ​លិ​តផល​របស់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ ដែលមាន​ទីតាំង​ស្ថិតនៅ​អាគារ​លេខ៨០៤ តាម​បណ្តោយ​ផ្លូវកម្ពុជា​ក្រោម( 128) ជាប់​នឹង​ស្ថានីយ​ប្រេង​ឥ​ន្ធ​នៈ​តូ​តា​ល់​។

Hoco គឺជា​ផលិតផល​ថ្មី​មួយ ដែល​ទទួលបាន​នូវ​ការពេញនិយម​បំផុត​ពី​សំណាក់​អ្នកប្រើប្រាស់​នៅក្នុង​តំបន់​អាស៊ី ក៏ដូចជា​ប្រទេស​កម្ពុជា​ដែរ​។ ផលិតផល​របស់ Hoco ទាំងអស់​ត្រូវបាន​រចនា និង​ផលិតឡើង​ពី​វត្ថុធាតុដើម មាន​គុណភាព​ខ្ពស់ និង​មាន​ការធានា​ត្រឹមត្រូវ រួមទាំង​មានតម្លៃ​សមរម្យដែល​អាច​ផ្តល់ឱ្យ​អ្នកប្រើប្រាស់ អាច​ប្រើប្រាស់​បាន​គ្រប់​វ័យ និង​គ្រ​ប់វ​ណ្ណៈ​ទាំងអស់​។

​តំណាងក្រុមហ៊ុន Hoco ប្រចាំ​នៅ​កម្ពុជា​បានឱ្យដឹងថា សព្វថ្ងៃនេះប្រទេស​កម្ពុជា គឺ​ប្រជា​ប្រទេសមួយ​នៅក្នុង​តំបន់​អាស៊ាន ដែលមាន​កំណើនសេដ្ឋកិច្ចកើន​ឡើងជា​រៀងរាល់ឆ្នាំ ហើយក៏​ជា​ប្រទេសដែលមាន​ប្រជាជន ប្រើប្រាស់​ទូរស័ព្ទដៃ​ច្រើន​ផងដែរ បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង។ ហេតុនេះហើយដើម្បី​បំពេញ​នូវ​សេចក្តីត្រូវការ ក៏ដូចជា​ការតុបតែង​ស្មា​ត​ហ្វូ​ន ថេបប្លេ​ត ឱ្យ​កាន់តែ​មាន​ភាព​សំបូរ​បែប ក្រុមហ៊ុន បា​នស​ម្រ​ច​ចិត្ត​បើក​ការិយាល័យ​ដាក់តាំង​លក់​ផ​លិតផលនៅ​ថ្ងៃនេះ​តែម្តង ហើយ​ជឿជាក់ថាប្រជាជន​ទាំងអស់នឹង​គាំទ្រ​ផលិតផល Hoco​។

​តំណាង​រូបនោះបាន​បន្តថា នៅ​ថ្ងៃ​បើកសម្ពោធ​នេះ ក្រុមហ៊ុននឹង​មានការ​ផ្តល់នូវ​កាដូ Powerbank សម្រាប់​អ្នក​ដែល​អញ្ជើញ​មក​ទស្សនា ក៏ដូចជា​ជាវ​ផលិតផល Hoco ចំនួន៥០នាក់​ដំបូង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114