Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញនគរបាលឱ្យពង្រឹងខឿនសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែវិច្ឆិកា និងផ្សព្វផ្សាយផែនការផ្សេងៗ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានជំរុញដល់កងកម្លាំងនគរបាលទាំងអស់ឱ្យពង្រឹងខឿនសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងបន្តផ្សព្វផ្សាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពតាមខ្នងផ្ទះ និងទទួលសំណូមពររបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវរ:ធំៗចំនួន២ រួមមាន ទី១. ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣ (គិតពីថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២៣) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និងទី២. ផែនការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជំរុញដល់កម្លាំងនគរបាលជំនាញ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បន្តចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនៅតាមខ្នងផ្ទះ និងស្តាប់នូវរាល់ការសំណូមពរ បញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋជួបប្រទះក្នុងសហគមន៍។ ជាមួយគ្នានេះ ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញ ពិសេស ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបន្តផ្តល់សេវាសៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណជូនពលរដ្ឋឱ្យបានទាន់ពេលវេលា។ លើសពីនេះ ត្រូវពង្រឹង របៀបរបបការងាររដ្ឋបាល និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេស បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង និងបន្តអនុវត្តការងារ តួនាទី ភារកិច្ចឱ្យបានល្អ ព្យាយាមពង្រឹងសមត្ថភាព ចំណេះ ជំនាញ ច្បាប់បច្ចេកវិទ្យាជាដើម។

បន្ថែមពីនេះ ចំពោះនគរបាលការពារព្រំដែនគោក ត្រូវគ្រប់គ្រងសភាពការណ៍នៅតាមបន្ទាត់ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចនៃប្រទេសជិតខាង ដើម្បីព្រំដែនមានសុខសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

ដើម្បីឱ្យធានាបានសន្តិសុខសណ្តាប់ធ្នាប់កាន់តែមានប្រសិទ្ធិភាព លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្សព្វ​ផ្សាយ និងដាក់ចេញនូវផែនការមួយចំនួនដល់កម្លាំងនគរបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងខឿនសន្តិសុខ ជាតិ សុវត្ថិភាពសង្គម ធ្វើឱ្យដូចជាភ្លៀងរលឹមក្នុងការចុះក្តាប់សភាពការណ៍ទូទៅ ដែលកើតឡើងជាយថាហេតុ និងត្រូវត្រៀមកម្លាំងអន្តរាគមន៍ ដើម្បីដោះស្រាយរាល់សភាពការណ៍កើតឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម