Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី៖ ការដោះដូរពលរដ្ឋពីក្នុងតំបន់អង្គរ មិនមែនដើម្បីយកដីលក់ឱ្យឯកជនទេ តែដើម្បីប្រយោជន៍រួមសម្រាប់ជាតិ និងពលរដ្ឋ

បានផុស

នៅ

នៅចំពោះមុខពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា ការផ្លាស់ប្ដូរទីលំនៅពលរដ្ឋពីក្នុងតំបន់អភិរក្សអង្គរ គឺមិនមែនដើម្បីយកដីលក់ឱ្យក្រុមហ៊ុនឯកជនទេ តែដើម្បីជាការគិតគូរដល់ប្រយោជន៍រួមសម្រាប់ជាតិ​ និងប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងតំបន់រុនតាឯក ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨​ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា៖ «សម្ដេចតេជោ ​មិនឱ្យពលរដ្ឋចេញពីកន្លែងតំបន់អង្គរ ដើម្បីយកដីលក់ឱ្យឯកជនទេ មិនមែនយកដីកន្លែងនោះ ដើម្បីផលប្រយោជន៍អ្នកណាមួយទេ ប៉ុន្តែដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា»។

សម្ដេចធិបតី បានបន្តថា ប្រសិនបើប្រជាពលរដ្ឋ គិតថា សម្ដេចតេជោ មានគំនិតទុច្ចរិកក្នុងគោលបំណងឱ្យប្រជាពលរដ្ឋចេញពីតំបន់អង្គរ ដើម្បីយកដីរបស់ពួកគាត់ទៅឱ្យក្រុមហ៊ុនវិនិយោគ នោះប្រហែលជាប្រជាពលរដ្ឋមិនស្ម័គ្រចិត្តមកទីតាំងថ្មីនេះឡើយ។

ផ្ទុយទៅវិញ ដាច់ខាតសម្ដេចតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល ក៏មិនធ្វើបែបនេះដែរ ដោយពេញមួយជីវិតរបស់សម្ដេចតេជោ គឺតស៊ូដើម្បីប្រជាជន តស៊ូដើម្បីការពារជាតិ ការពារសម្បត្តិវប្បធម៌ជាតិ ដែលមិនអាចសម្ដេចទៅបំផ្លាញការខិតខំរបស់សម្ដេចនោះទេ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម