ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​ក្រឡាហោម ចុះ​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស ​និង ​បេក្ខភាព​ក្រុមប្រឹក្សា ឃុំ សង្កា​ត់​ចំនួន​៥​ស្រុក​នៅ​ខេត្តព្រៃវែង

ព្រៃវែង ៖ នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១៧ សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ព្រៃវែង បាន​ចុះ​ជួប​សួរសុខទុក្ខ ​និង​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស និង​បេក្ខជន​ក្រុម​ប្រឹក្សាឃុំ សង្កាត់ នៅ​ស្រុក​ពាម​ជរ ពាម​រក៍ បាភ្នំ ក្រុង​ព្រៃវែង និង​ស្រុក​ស្វាយ​អ​ន្ទ​រ។

នៅ​ក្នុង​នោះ​សម្តេច​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ ពីគុណសម្បត្តិ​របស់​គណ​បក្ស​ប្រជាជនកម្ពុជា​  ១-​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំដោះ​ប្រជាជន​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។ ២-​បាន នាំមក​វិញ​នូវ​សន្តិភាព​ពេញលេញ​ជូន​ជាតិ​និង​ប្រជាជន​។ ៣- ផ្តល់​សិទ្ធិសេរីភាព​ពេញលេញ​ជូន​ប្រជាជន​កម្ពុជា។ ៤- នាំមក​វិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស។ ៥.- លុបបំបាត់​ភាព​អត់ឃ្លាន​។ ៦- កសាង​ប្រទេស​ពី​បាត​ដៃទទេ​រហូត​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ ៧-​នាំ​ប្រទេស​ចាក​ផុត​ពី​ភាព​ក្រីក្រ ហើយ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប។ ៨-​បាន​ធ្វើ​សមាហរណកម្ម កម្ពុជា​ទៅ​ក្នុង​តំបន់ និង​ពិភពលោក​។ គោលដៅ​របស់​រាជរដ្ឋាភិបាល​គឺ​អភិវឌ្ឍ​ប្រ​ទេ​ល​កម្ពុជា ឲ្យ​ក្លាយ​ជា​ប្រ​ទេ​ល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។

ដើម្បី​សម្រេច​គោលដៅ​នេះ កម្ពុជា​ត្រូវ​មាន​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ ហើយ​មានតែ​គណបក្ស​ប្រជាជន​តែមួយគត់ ដែល​អាច​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដើម្បី​សម្រេច​កិច្ច​ក​ការ​ទាំងនេះ​បាន​ពីព្រោះ​គណ​ប​ក្យ​ប្រជាជន​កម្ពុ​ជា​មាន​ធនធានមនុស្ស​គ្រប់គ្រាន់​សម្រាប់​ឲ្យ​ប្រទេសជាតិ​មាន​សន្តិភាព និង​ការ​អភិវឌ្ឍ​។ ដូច្នេះ​ត្រូវ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត ទើប​អាច​សម្រេច​គោលដៅ​នេះ។ សម្តេច​បាន​បន្ត​ថា ​ដើម្បី​ដណ្តើម​ប្រៀប​ឈ្នះ​លើ​បក្ស​ដទៃ មន្ត្រី​ទាំងអស់​ត្រូវ កសាង​នូវ​អំពើ​ល្អ ជួយ​ដោះស្រាយ​នូវ​រាល់​សូមសំណូម​ពរ​នានា​របស់​ប្រជាពលរដ្ឋ បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ ការពារ​សុ​វត្ថិ​ភាព សន្តិសុខ​ជូន​ប្រជាពលរដ្ឋ រាល់​កំហុស​ខុសឆ្គង​ត្រូវ​កែប្រែ​បើ​មាន​។

សម្តេច​បន្ត​ថា គោលនយោបាយ​សំខាន់ៗ​ទាំង ៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គណបក្ស​ប្រជាជន បាន​ធ្វើ​និង​អនុវត្ត​ជា​យូរ​មក​ហើយ​។ រាជរដ្ឋាភិបាល បាន​កំណែទម្រង់​និង​កំពុង​ជំរុញ​គោលនយោបាយ​វិមជ្ឈការ និង​វិសហ​មជ្ឈការ ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​កាន់តែច្រើន​ថែមទៀត​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ វិមជ្ឈការ និង​វិសហមជ្ឈការ​គឺ​ចង់​សំដៅ​ដល់​ការ​ផ្ទេរអំណាច ផ្ទេរ​ធនធាន​ថវិកា និង​ផ្ទេរ​ធនធានមនុស្ស មក​ថ្នាក់ក្រោម​ជាតិ​ដើម្បី​មាន​សិទ្ធ​អំណាច​ចាត់ចែង​ការងារ​។

សម្តេច​ក្រឡាហោម​បាន​ផ្តល់ អនុសាសន៍​ដើម្បី​ឈ្នះ​ឆ្នោត​គឺ ១-​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង​បក្ស​និង​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​។ ២- រក្សា​សន្តិសុខ​នៅ​មូលដ្ឋាន​។ ៣-​ត្រូវ​ការ​ផ្តល់​សេវា​សាធារណ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​។ ៤- ប្រកាន់​នូវ​ពាក្យ​សម្តី​ថ្លៃថ្នូរ​ក្នុង​ការ​ឃោសនាបោះឆ្នោត​។​៥-​ខិតខំ​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។​ ៦-​ខិតខំ​ដោះស្រាយ​សូមសំណូ​ម​ពរ​នានា​របស់​ប្រជាពលរដ្ឋ៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114