Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ JN.1 ចាប់ផ្តើមវាយលុក ចក្រភពអង់គ្លេស

បានផុស

នៅ

វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មីឈ្មោះ JN.1 បានចាប់ផ្តើមវាយលុកចក្រភពអង់គ្លេស ជាហេតុបង្កឲ្យមានភាពភ័យខ្លាចនៃការលេចឡើងរលកថ្មី ខណៈរដូវរងា បានក្លាយជាបញ្ហាប្រឈមសម្រាប់ទីភ្នាក់ងារសុខភាពជាតិ (NHS)។

(រូបថត៖ Adobe Stock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្ត្រីអះអាងថា JN.1 កំពុងវាយលុកខ្លាំងជាង ជំងឺដែលគេស្គាល់ផ្សេងៗ ពោលគឺរួមចំណែក១ក្នុងចំណោម១៣ករណី នៅអង់គ្លេស កាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ ​ការរីករាលដាលរបស់វា ត្រូវបានគេប៉ាន់ស្មានថា អាចមានឥទ្ធិពលខ្លាំងជាងនេះទៅទៀត។

បច្ចុប្បន្ន ប្រធានទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) កំពុងតាមដានជាផ្លូវការនូវវីរុសបំប្លែងខ្លួននេះ ទោះភ្លាមៗ ពួកគេមិនចាត់ទុកថា វាជាការគំរាមកំហែងក៏ដោយ។

ឥឡូវ JN.1 ត្រូវបានគេស្គាល់ថាមានលេខកូដ V-23DEC-01។ គិតត្រឹមថ្ងៃចន្ទទី៤ខែធ្នូ ករណីកូវីដចំនួន៣០២ នៅចក្រភពអង់គ្លេស គឺត្រូវបានបង្កឡើងដោយ JN.1 ដែលក្នុងនោះមានប្រមាណ ២២៣ ករណី គឺត្រូវបានកត់ត្រានៅក្នុងប្រទេសអង់គ្លេស ហើយគិតត្រឹមពាក់កណ្តាលខែវិច្ឆិកា វាទទួលខុសត្រូវ ៧.៩ ភាគរយនៃករណីសរុបនៅប្រទេសអង់គ្លេស។

(រូបថត៖ PA)

វេជ្ជបណ្ឌិត Meaghan Kall អ្នកឯកទេសខាងរោគរាតត្បាតនៅ UKHSA បាននិយាយថា អត្រាឆ្លងប្រចាំសប្តាហ៍របស់ JN.1 បានហក់ឡើង ៨៤.២ ភាគរយ ។ នេះមានន័យថា វីរុសកំពុងរីករាលដាលលឿនជាងប្រភេទផ្សេងទៀត ដែលគេឃើញក្នុងរយៈពេលយ៉ាងហោចណាស់ប្រាំបីខែ។

លោកវេជ្ជបណ្ឌិត Kall បានសរសេរនៅលើបណ្តាញសង្គម X ថា JN.1 អាចបណ្តាលឲ្យមានរលកឆ្លងថ្មី ហើយវានឹងបន្ថែមបន្ទុកទៅលើវីរុសកូវីដផ្សេងទៀត អំឡុងរដូវរងា។

(រូបថត៖ AP)

JN.1 ត្រូវបានប្រទះឃើញជាលើកដំបូងដោយ UKHSA, ជាផ្នែកនៃការស្កេនជាប្រចាំ ដើម្បីរកមើលមេរោគដែលលេចចេញនិងអាចជះឥទ្ធិពលដល់ចក្រភពអង់គ្លេស។

វីរុសបំប្លែងខ្លួននេះ មានផ្ទុកធាតុកំឡាយប្រភេទ L455S នៅក្នុងសរសៃប្រូតេអ៊ីន។ ហេតុនេះហើយ ​គេសន្មតថា វាអាច​ជួយ​មេរោគឲ្យ​គេច​ពីប្រព័ន្ធ​ភាពស៊ាំ ទោះអ្នកនោះធ្លាប់ឆ្លងមេរោគពីមុន ឬចាក់វ៉ាក់សាំងក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកជំនាញព្រមានថា វីរុសកូវីដបំប្លែងខ្លួនថ្មីឈ្មោះ Pirola ប្រហែលជាឆ្លងរាលដាល ទូទាំងពិភពលោក រួចទៅហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម