Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម ២៤ ម៉ោងប៉ុណ្ណោះ ទ័ព អ៊ីស្រាអែល ទម្លាក់គ្រាប់បែកសម្លាប់ពលរដ្ឋ ប៉ាឡេស្ទីន នៅហ្គាហ្សាប្រមាណ ៣១០ នាក់

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera បានឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ៣១០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងកាលពីថ្ងៃសុក្រ នៅពេលដែលយោធាអ៊ីស្រាអែលបើកការវាយប្រហារទម្លាក់គ្រាប់បែកពីលើអាកាស ក៏ដូចជាការបំផ្ទុះតាមដីគោក និងតាមសមុទ្រផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ការវាយប្រហារដ៏ឃោរឃៅនេះក៏កើតមានឡើង បន្ទាប់ពីអ៊ីស្រាអែលមានការខឹងសម្បារយ៉ាងខ្លាំងទៅលើសហរដ្ឋអាមេរិកដែលបានបោះឆ្នោតវេតូកាលពីថ្ងៃសុក្រលើការការអំពាវនាវជាពិសេសមួយរបស់អង្គការសហប្រជាជាតិ (UN) ឲ្យមានបទឈប់បាញ់ក្នុងសង្គ្រាមដែលកំពុងបន្តត្រាំត្រែងអស់រយៈពេលជាង ២ ខែមកនេះ ។

ស្របពេលជាមួយគ្នានេះ ប្រហែល ៧០ ភាគរយនៃអ្នកដែលបានបាត់បង់ជីវិតជិត ១៧,៥០០ នាក់នៅតំបន់ហ្គាហ្សា ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារមិនធ្លាប់មានកាលពីថ្ងៃទី៧ ខែតុលា គឺភាគច្រើនជាស្ត្រី និងកុមារ ខណៈពលរដ្ឋជាង ៤៦,០០០ នាក់បានរងរបួស ។

ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មី បន្ទាប់ពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសបានបើកការវាយប្រហារដោយបាញ់គ្រាប់រ៉ុកកែតយ៉ាងសន្ធាប់ និងគួរឲ្យភ្ញាក់ផ្អើលចេញពីតំបន់ហ្គាហ្សាស្ទ្រីបមកលើទឹកដីនៃប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រមាណ ១,២០០ នាក់ ។

ជាការឆ្លើយតប អ៊ីស្រាអែលបានបើកការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាធ្វើការបិទតំបន់នោះទាំងស្រុងផងដែរ ហើយថែមទាំងកាត់ផ្តាច់ទឹក អគ្គិសនី ស្បៀងអាហារ ថ្នាំសង្កូវ និងជំនួយមនុស្សធម៌ផ្សេងៗមិនឲ្យទៅដល់ដៃជនស៊ីវិលឡើយ ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ TASS

ចុចអាន ៖ សង្គ្រាម អ៊ីស្រាអែល-ហាម៉ាស អាចនឹងមានភាគីទី ៣ លូកដៃ ក្រោយការ​វាយប្រហារសម្លាប់ទាហាន លីបង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម