Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញវាលស្រែអាយុកាល ៥៥០០ឆ្នាំ នៅប្រទេស ចិន

បានផុស

នៅ

ក្រុមបុរាណវិទូ បានរកឃើញទីតាំងទំហំ១០០០ម៉ែត្រការ៉េ នៅក្នុងតំបន់វប្បធម៌ Hemudu នៃទីក្រុង Ningbo ដោយនេះលាតត្រដាងពីប្រព័ន្ធធារាសាស្រ្តសម័យបុរាណ សំណល់នៃការដាំដុះស្រូវ និងព័ស្តុតាងនៃជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់ទន្លេ Yangtze ខាងក្រោម ហើយអ្វីដែលចាប់អារម្មណ៍បំផុតគឺថា ការរកឃើញបុរាណវត្ថុយុគថ្មរំលីង នៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន បានបង្ហាញពីវាលស្រែបុរាណ ដែលមានអាយុកាលប្រមាណពី ៥៣០០ទៅ៥៥០០ឆ្នាំ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញនេះ ក៏រៀបរាប់អំពីសកម្មភាពរបស់មនុស្សសម័យនោះ ដូចដែលរាយការណ៍ដោយបណ្ឌិត្យសភាស្រាវជ្រាវទីក្រុង Ningbo ផ្នែកគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ ដែរ។

ក្នុងអំឡុងពេលនៃការជីកកកាយ បុរាណវិទូបានរកឃើញពំនូកចំនួន៣ អណ្តូង៩ និងដាននៃស្រូវនិងស្មៅ។ ពួកគេ​ក៏​បាន​រក​ឃើញ​ប្រព័ន្ធ​ធារាសាស្ត្រ និង​ប្រព័ន្ធ​លូ និង​ផ្លូវ​ដែល​តភ្ជាប់​វាលស្រែ​ទៅ​ផ្ទះ​អ្នកស្រុកផងដែរ។

ការសិក្សាបង្ហាញថា រណ្តៅទាំងនេះគឺជាលទ្ធផលនៃជីកយកផ្លូវទឹក ដើម្បីភ្ជាប់ទៅប្រឡាយជុំវិញ ហើយវាបង្ហាញឲ្យឃើញនូវប្រព័ន្ធកសិកម្មសម័យបុរាណដ៏ទូលំទូលាយ ហើយផ្តល់ជាចំណេះដឹងសំខាន់ៗ អំពីបច្ចេកទេសកសិកម្ម នៅក្នុងតំបន់វាលទំនាប។

(រូបថត៖ azerbaycan24)

វប្បធម៌ Hemudu ដែលមានដើមកំណើតមកពីទីប្រជុំជន Hemudu នៃទីក្រុង Ningbo គឺជាអរិយធម៌បុរាណមួយ ដែលល្បីល្បាញដោយសារការរីកចម្រើនផ្នែកកសិកម្ម និងសំណង់អគារដ៏ទាក់ភ្នែក។

កាលពីខែធ្នូឆ្នាំ២០២០ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ក្រុមបុរាណវិទូបានរកឃើញវាលស្រែចំណាស់ជាងគេបំផុតរបស់ពិភពលោកនៅតំបន់ Yuyao នៃខេត្ត Zhejiang ប្រទេសចិន ដែលមានអាយុកាលប្រហែល៦៣០០ឆ្នាំ។

មានទីតាំងនៅ Shi’ao ក្បែរតំបន់ Hemudu, វាលស្រែបុរេប្រវត្តិទាំងនេះ បានគ្របដណ្តប់លើផ្ទៃដីប្រហែល៩០០០០០ម៉ែត្រការ៉េ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ភ្ជួរស្រែ​ប្រទះឃើញ​គ្រាប់មីន ខ្នាត​១២០​អុក មិនទាន់​ផ្ទុះ​នៅ​កណ្តាល​វាលស្រែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម