Connect with us

ព័ត៌មានអន្ដរជាតិ

សឹងពាក់កណ្តាលប្រទេសថៃ ត្រូវគ្របដណ្តប់ដោយខ្យល់ពុល ដ៏គ្រោះថ្នាក់

បានផុស

នៅ

ប្រហែល ៤០ ភាគរយនៃប្រទេសថៃ ត្រូវគ្របដណ្ដប់ដោយកម្រិតខ្យល់ពុល និងធូលីគ្រោះថ្នាក់ដ៏ក្រាស់ កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែធ្នូ ។ នេះបើយោងតាមទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងព័ត៌មានវិទ្យា (Gistda)។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គការសាធារណៈមួយនេះ បានរាយការណ៍តាមរយៈគេហទំព័ររបស់ខ្លួន pm25.gistda.or.th ថា ខេត្តចំនួន ៣១ ក្នុងចំណោមខេត្តទាំង ៧៧ នៅក្នុងប្រទេសថៃ ត្រូវបានគ្របដណ្ដប់ដោយខ្យល់ពុល PM2.5 ក្នុងកម្រិតមិនមានសុវត្ថិភាពខ្លាំងបំផុត។

កម្រិតសុវត្ថិភាពនៃខ្យល់គឺ ៣៧.៥ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ប៉ុន្តែក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ប្រទេសថៃ បានកត់ត្រាកម្រិតខ្យល់ពុលចាប់ពី ៣៨.៣ ដល់ ៧៥.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូបឯណោះ ។

នៅម៉ោង ៣ រសៀលថ្ងៃអាទិត្យ កម្រិតអាក្រក់បំផុតគឺ ៧៥.៦ មីក្រូក្រាមក្នុងមួយម៉ែត្រគូប ត្រូវបានកត់ត្រានៅខេត្ត Samut Prakan បន្ទាប់មកគឺ ៧៣.៣ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៅខេត្ត Ang Thong, ៧២.៩មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៅបាងកក និង ៧២.០ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៅខេត្ត Nonthaburi។

(រូបថត៖ AFP)

កម្រិតខ្យល់មិនមានសុវត្ថិភាព ក៏ត្រូវបានរាយការណ៍ផងដែរនៅ Sing Buri, Pathum Thani, Nakhon Pathom, Samut Sakhon, Ayutthaya, Lop Buri, Suphan Buri, Ratchaburi, Kanchanaburi, Kalasin, Petchaburi, Saraburi, Nakhon Sawan, Uttaradit, Uthai Thani, Chai Nat, Udon Thani, Sukhothai, Nong Khai, Phitsanulok, Roi Et, Prachuap Khiri Khan, Chachoengsao, Nakhon Nayok, Phichit, Ubon Ratchathani និង Prachin Buri។

ស្របពេលជាមួយគ្នានោះដែរ ប្រជាជន​ក្នុង​ខេត្ត​ទាំង ៣១ ខាងលើ ត្រូវ​បាន​ណែនាំ​ឲ្យ​ចៀសវាង​សកម្មភាព​ក្រៅ​ផ្ទះ ដើម្បីបង្ការគ្រោះថ្នាក់។

គួរបញ្ជាក់ថា PM2.5 គឺជាសារធាតុបំពុលបរិយាកាសដែលមានទាំងមីក្រូភាគល្អិតរឹង និងដំណក់ទឹកតូចៗបំផុតប្រហែល ១០ ណាណូម៉ែត្រ ទៅ ២.៥ មីក្រូម៉ែត្រ ហើយវាអាចបង្កការគំរាមកំហែងខ្លាំងបំផុតដល់រាងកាយ ជាពិសេសចំពោះអ្នកមានបញ្ហាសួត និងផ្លូវដង្ហើម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ខ្យល់ពុលនៅថៃ រាលដាលដល់ ២៣តំបន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៦ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កីឡា៣ ម៉ោង មុន

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

Sokha Hotels

ព័ត៌មានពេញនិយម