Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍​ផលិតផលខ្មែរ​ទំនិញនាំចេញ-ចូល​ជំរុញពាណិជ្ជកម្មកម្ពុជា អន្តរជាតិ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម នឹងរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ចាប់ពីថ្ងៃទី ១៥-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងពាណិជ្ជកម្ម ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំប្រចាំឆ្នាំកម្រិតអន្តរជាតិ ដែលនឹងរៀប​ចំឡើងក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេស​ដើម្បីជំរុញ​ការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហគមអន្តរជាតិ។

នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ ក្រសួងពាណិជ្ជកម្មក៏នឹងរៀបចំកម្មវិធីអមសំខាន់ៗមួយចំនួន ដូចជា៖ សិក្ខាសាលាស្តីពីការជំរុញពាណិជ្ជកម្ម វេទិកាធុរកិច្ច និងវិនិយោគ កម្មវិធីចុះអនុស្សរណៈយោគយល់​លើកិច្ចការពាណិជ្ជកម្ម កម្មវិធីជំនួបពាណិជ្ជកម្ម និងការប្រគំតន្ត្រីជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម