Connect with us

ព័ត៌មានជាតិ

បង្ហើប​តម្លៃ​ផ្លែ​មៀន​ប៉ៃលិន ​រដូវប្រមូល​អាច​ហក់​ឡើង​ដល់​ ១ គីឡូក្រាម ៤៤០០ រៀល

បានផុស

នៅ

ចាប់ពីថ្ងៃទី ២០ ខែធ្នូ ជាពេលវេលាកសិករត្រូវប្រមូលផលផ្លែមៀនប៉ៃលិនជាបណ្តើរៗ ខណះដែលការប្រមូលផលរបស់កសិករមិនពិបាកស្វែងរកទីផ្សារនោះទេ គឺត្រូវបានសហគមន៍ទទួលយកនិងបាន​កំណត់​តម្លៃតាំងពីមិនទាន់ប្រមូលផល ក្នុង​​តម្លៃមួយដែលកសិករទទួលយកបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខ្លូត រិនដា អាយុ ៤៣ ឆ្នាំ ជាកសិករ​គម្រូ​មួយ​រូប​រស់នៅភូមិចំការស្រូវ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹង​ថា ផលិតផលផ្លែមៀនប៉ៃលិនសហគមន៍ផ្តោតលើការ​ទាមទារឲ្យកសិករថែទាំតាមបច្ចេកទេស មានអនាម័យ​ល្អ​ទាំងគុណភាពទាំងការវេចខ្ចប់ មិនមែនចេះតែទទួលទិញយក​ដោយគ្មានការពិនិត្យត្រឹមត្រូវនោះទេ ព្រោះ​សហគមន៍​ក៏នាំ​ចេញបន្តទៅក្រៅប្រទេសផងដែរ ដើម្បីលើកកម្ពស់ផ្លែមៀនរបស់ខេត្តបាត់ដំបង។

កសិកររូបនេះបន្តថា មុនលោកប្រកបរបរដាំមៀននេះ លោកបានចូលសិក្សាវគ្គខ្លីជាច្រើនលើកច្រើនសារជាមួយមន្ត្រីជំនា ញកសិកម្មក្នុងខេត្ត ហើយលោកក៏បានរៀនយកជំនាញពីសាស្ត្រាចារ្យផ្នែកកសិកម្មពីប្រទេសថៃផងដែរ កាលពីលោកនៅធ្វើជាកម្មករសំណាកស្រុក។ កត្តាទាំងនេះហើយទើបផលកសិកម្មរបស់លោក ត្រូវបានសហគមន៍មានចំណាប់អារម្មណ៍ជាងកសិករដទៃទៀត។

ដំណាំមៀនប៉ៃលិនរបស់លោកដែលត្រៀមនិងប្រមូលផលចាប់ពីថ្ងៃទី ២០ ខែធ្នូលើផ្ទៃដី​ចំនួនជាង​ ៨ ហិកតា ស្មើ ១៤០០ ដើម ដែលកំពុងហុចផលបានល្អគួរសមដូចឆ្នាំមុនៗដែរ។

លោកបន្តថា ខាងសហគមន៍គេមកកុងត្រាតាំងពីចេញផ្កានិងក្តិបមកម្លេះ ចឹងហើយទើបលោកមិនបារម្ភរឿងទីផ្សារនោះទេ ហើយតម្លៃក៏លោកអាចទទួលយកបាន ដោយក្នុង ១ គីឡូក្រាមចន្លោះពី ៣៤០០-៣៨០០រៀល។ លោកថា បើលោកប្រមូល​ផលក្នុងខែប្រាំងបាន ១ គីឡូក្រាមពី ៤០០០ រៀលដល់ ៤៤០០ រៀល

ក្រៅពីនេះលោកបានលើកទឹកចិត្តដល់កសិករដូចគ្នាឲ្យមានការអត់ធ្មត់នឹងតស៊ូ បើសិនជាខ្វះបច្ចេកទេសណាមួយពាក់ព័ន្ធដំណាំកសិកម្មមៀនប៉ៃលិន លោកនឹងជួយផ្តល់យោបល់គ្រប់ពេលតាមតម្រូវការរបស់បងប្អូន ដើម្បីជាប្រយោជន៍គ្រួសារ ក្នុងការរស់នៅប្រកបដោយជីវភាពល្អប្រសើរតាមរយះរបរកសិកម្មនៅក្នុងស្រុកភូមិ។

ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថា ជាជង្រុកកសិកម្មយ៉ាងសម្បើម ហើយក៏មានផលដំណាំខ្លះក៏ត្រូវបាប្រឈនិងទីផ្សារផង ដែរ ខណះមន្ត្រីជំនាញបានលើកឡើងថា ការប្រឈមនិងទីផ្សារនេះមិនមែនខ្វះនូវទីផ្សារទាំងស្រុងនោះទេ គឺមកពីគុណភាព នៃផលដំណាំនោះថយចុះឬការវេចខ្ចប់នៅមានកម្រិតនៅឡើយ ដែលកត្តាទាំង២នេះធ្វើឲ្យរាំងស្ទះទីផ្សារ។

កន្លងមកអភិបាលខេត្តបាត់ដំបង​បានលើកឡើងជាសាធារណះផងដែរថា ខេត្តបាត់ដំបងដំណាំកសិកម្មសម្បូរបែបណាស់ តែការវេចខ្ចប់នៅមានកម្រិតនៅឡើយ ដែល​ទាម​ទារ​ឲ្យមន្ត្រីជំនាញត្រូវពង្រឹងឲ្យបានប្រសើរឡើង ដើម្បីផលប្រយោជន៍របស់ប្រជាកសិករទូទាំងខេត្តបាត់ដំបង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម