Connect with us

ជីវិតកម្សាន្ដ

​​Jennie និង Song Hye-kyo ​រងអយុត្តិធម៌​​​ទាក់ទង​នឹង​រឿងស្នេហាល្បួងមនុស្សប្រុស​ដូចគ្នា

បានផុស

នៅ

កាលពីពេលថ្មីៗនេះ តារាសម្ដែង Song Hye-kyo និង​​ Jennie សមាជិកក្រុម BlackPink ត្រូវគេរិះគន់ខ្លាំងៗទាក់ទងនឹងស្នេហារបស់ពួកនាងថា ជាមនុស្សស្រីតែមួយប្រភេទដែលនិយមល្បួងមនុស្សប្រុស និងមានតែចចាមអារ៉ាមស្នេហាឥតឈប់។

ក្រោយមក មានអ្នកលេងអ៊ីនធឺណេតម្នាក់បានបង្ហោះសារមួយថា «តារាប្រុសៗសុទ្ធតែមានទំនាក់ទំនងស្នេហា ជាពិសេសជាមួយនារីៗនៅបារ ប៉ុន្តែមិនអីទៅវិញ។ ហើយ​ខ្ញុំ​មិន​ឃើញ​តារា​ប្រុស​ណា​រង​ការ​រិះ​គន់​ទេ បើ​ទោះ​ជា​មាន​ពាក្យ​ចចាម​អារ៉ាម​ថា ​មាន​ស្នេហា​ច្រើន​ជាង​ក៏​ដោយ។ ដោយឡែក ចំពោះអ្នកទាំងពីរនេះ បែរជាត្រូវរងរឿងអវិជ្ជមាននិងរិះគន់ថាមានស្នេហាជាមួយមនុស្សច្រើន។​ Song Hye-kyo និង Jennie ពិត​ជា​ណាត់​ជួប​មនុស្ស​តែ​៣​នាក់​ដូចគ្នា តែបែរសល់​តែ​ពាក្យ​ចចាម​អារ៉ាម​មិនល្អទៅវិញ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​លេង​អ៊ីនធឺណិត​រូប​នេះក៏បាននិយាយបន្ថែម​ទៀតថា “ទំនាក់ទំនង​ស្នេហា​កើត​ឡើង​នៅ​ពេល​មនុស្ស​ពីរ​នាក់​ចូល​ចិត្ត​គ្នា។ បើនិយាយពីតារាស្រីទាំងពីររូបនោះវិញ បើនៅក្បែរតារាប្រុស មនុស្សនឹងគិតថាពួកគេកំពុងព្យាយាមចែចង់ជាមួយអ្នកដទៃមែនទេ? ដូច្នេះសូមមេត្តាកុំធ្វើការប៉ាន់ស្មាន ​ដោយគ្មានមូលដ្ឋានអំពីពួកគេ”។

ជាការឆ្លើយតប អ្នកនិយមលេងអ៊ីនធឺណិតផ្សេងទៀតបានបញ្ចេញមតិថា៖ ខ្ញុំ​មិន​យល់​ថា​ហេតុ​អ្វី​បាន​ជា​មនុស្ស​មិន​គិត​ថា​មនុស្ស​ប្រុស​ចូល​ជិត Jennie និង Song Hye-kyo ព្រោះ​ពួក​គេ​ស្អាត និង​ទាក់​ទាញ។ ពួកគេ​តែង​តែ​គិត​ថា​តារា​ស្រី ​ជាអ្នកល្បួង​បុរសទៅវិញ។ អ្នក​ដែល​រិះគន់​អ្នក​ទាំង​ពីរ​ ដោយ​សារ​តែ​ច្រណែន​នឹង​ពួក​គេ ឬប្រហែល​ជា​មាន​បទពិសោធន៍​ណាត់​ជួប​ច្រើន​ជាងផង។

យ៉ាងណាមិញទាំង Song Hye-kyo និង Jennie ត្រូវ​បាន​គេ​ចាត់​ទុក​ជា​នារី​ដែល​តែង​តែ​ព្យាយាម​ល្បួង​បុរស។ រាល់​ពេល​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ទាក់ទង​នឹង​តារា​ស្រី​ល្បី​ៗ​ចេញ​មក ជារឿយៗអ្នកទាំងពីរគឺចំណុចដ៏ទាក់ទាញមួយដែលមិនអាចខ្វះបាន នៅក្នុងព័ត៌មានទាក់ទងនឹងរឿងស្នេហា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖KBIZ

ចុចអាន៖G-Dragon បង្ហាញស្ថានភាពផ្ទាល់ខ្លួន ក្រោយជួបរឿងអាស្រូវគ្រឿងញៀន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម