Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា លោកខាងលិច ពិចារណាដកតំណែងលោក Zelensky ហើយកំពុង​ជ្រើសបេក្ខភាព ៥ រូបមកជំនួស

បានផុស

នៅ

ទីភ្នាក់ងារស៊ើបការណ៍បរទេសរបស់រុស្ស៊ី (SVR) បានទទួលព័ត៌មានថា បណ្ដាប្រទេសលោកខាងលិចកំពុងចូលរួមដុតដៃដុតជើងក្នុងការពិភាក្សារកអ្នកជំនួសតំណែងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្រោយពេលធ្វើឲ្យសម្ព័ន្ធមិត្តជាច្រើនបាត់បង់ទំនុកចិត្ត ។

លោក Sergey Naryshkin

បើយោងតាមលោក Sergey Naryshkin ប្រធានទីភ្នាក់ងារ SVR បានលើកឡើងថា “ទីភ្នាក់ងារស៊ើបការណ៍បរទេសរបស់រុស្ស៊ីទទួលបានព័ត៌មានដែលអាចជឿទុកចិត្តបានថា មន្ត្រីកំពូលៗនៃបណ្តាប្រទេសលោកខាងលិច កំពុងពិភាក្សាយ៉ាងស៊ីជម្រៅអំពីការរុះរើកៅអីតំណែងរបស់លោក Zelensky ដែលកំពុងកាន់អំណាចជាប្រធានាធិបតីអ៊ុយក្រែន” ។

ពាក់ព័ន្ធនឹងដើមចមនៃការរកមនុស្សដាក់ជំនួសតំណែងរបស់លោក Zelensky នេះដែរ គឺដោយសារតែប្រធានាធិបតីអ៊ុយក្រែនរូបនេះរងបរាជ័យចេញបញ្ជាលើកងទ័ព, កើតមានអំពើពុករលួយជាហូរហែក្នុងជួររដ្ឋាភិបាល រួមជាមួយនឹងការអសមត្ថភាពក្នុងការសម្របតាមផែនការយុទ្ធសាស្ត្រនៃជម្លោះរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ ប្រទេសលោកខាងលិចជឿជាក់ថា លោក Zelensky កំពុងបោកបញ្ឆោតទៅដល់ប្រទេសដែលបានផ្ដល់ការគាំទ្រ ក៏ដូចជាចង់ឃើញអ៊ុយក្រែនតស៊ូក្នុងសង្គ្រាមដល់ទីបញ្ចប់ បើទោះបីជាប្រធានាធិបតីរូបនេះធ្លាប់បដិសេធមិនចរចារកសន្តិភាពជាមួយរុស្ស៊ី និងបន្តត្រាំត្រែងលើជម្លោះមួយនេះក៏ដោយ ។

ទន្ទឹមនោះ ក៏មានការបែកធ្លាយនៃសមាសភាពបេក្ខជនមួយចំនួនដែលប្រទេសលោកខាងលិចបានត្រៀមរៀបចំ ក៏ដូចជាពិចារណាដើម្បីដាក់ជំនួសកៅអីប្រធានាធិបតីរបស់លោក Zelensky ផងដែរ ដោយក្នុងនោះសុទ្ធសឹងតែមន្ត្រីអ្នកមុខអ្នកការដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ុយក្រែន ។

លោក Vitali Klitschko អភិបាលក្រុងកៀវ

អ្នកទាំងនោះរួមមានលោក Valery Zaluzhny អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន, លោក Kyrylo Budanov ប្រធានទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន, លោក Andrii Yermak ប្រធានការិយាល័យប្រធានាធិបតីរបស់អ៊ុយក្រែន, លោក Alexey Arestovich អតីតទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែន ក៏ដូចជាអតីតអ្នកប្រដាល់ Vitali Klitschko ដែលបច្ចុប្បន្នជាអភិបាលក្រុងកៀវផងដែរ ។

គួរបញ្ជាក់ថា ដើមឡើយអ៊ុយក្រែនគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ប៉ុន្តែការបោះឆ្នោតនេះមិនអាចធ្វើឡើងបានឡើយ ស្របពេលដែលប្រទេសកំពុងស្ថិតនៅក្រោមច្បាប់អាជ្ញាសឹកដែលត្រូវបានប្រកាសដាក់ចេញ ចាប់តាំងផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ ដូច្នេះបណ្ដាប្រទេសលោកខាងលិច អាចធ្វើជាអ្នកចាត់តាំងលើកៅអីតំណែងប្រធានាធិបតីក្នុងប្រទេសមួយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Zelensky នឹងទៅជួបលោក Biden ក្រោយ អាមេរិក ប្រកាសលក់ អាវុធឲ្យ អ៊ីស្រាអែល និងជិតអស់លុយជួយ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម